អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​នាំ​គ្នា​ចាប់​អារម្មណ៍​នឹង​ “ភ័ស្តុតាង​មួយ​​ចំនួន​” ដែល​បញ្ជាក់​ថា​​ Yeri ក្រុម Red Velvet និង​ Taeyong ក្រុម NCT កំពុង​សាង​ស្នេហ៍ជាមួយ​គ្នា​​ស្ងាត់ៗ​។

១. ការ​ថើប​នំ​ពង​ទា​ Cupcake

អំឡុង​ពេល​ពិធី​ជប់​លៀង​ Halloween ដែល​រៀប​ចំ​ឡើង​ដោយ​ SMTOWN ក្នុង​ឆ្នាំ​២០១៧​ Taeyong បាន​ថត​រូប​ខ្លួន​ឯង​មួយ​សន្លឹក​ខណៈ​កំពុង​ថើប​នំ​ពង​ទា​មួយ​ដែល​មាន​រូបមុខ​​ញញឹម​លើ​វា​។

ដោយ​ឡែក Yeri បាន​ថត​រូប​មួយ​សន្លឹក​ជាមួយ​នឹង​នំ​ពង​ទា​ដូច​គ្នា​ខណៈ​កំពុង​ថើប​នំ​នោះផង​ដែរ​​។ អ្នក​គាំទ្រ​បាន​​ពិនិត្យ​មើល​នៅ​ពិធី​ជប់​​លៀង​ឱ្យ​ដឹង​ថា​តើ​មានអ្នក​ផ្សេង​ទៀត​ថត​រូប​នំ​នេះ​ដែរ​ទេ​ ប៉ុន្តែ​ពួក​គេ​អត់​ឃើញ​មាន​អ្នក​ថត​រូប​នំ​ដូច​អ្នក​ទាំង​ពីរ​ទេ​។

២. មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ពន្លត់​អគ្គី​ភ័យ​ម្នាក់​

នៅ​លើ​ប័ណ្ណ​រូប​ថត​​សម្រាប់​បទ  “Fire Truck”  Taeyong បាន​សរសេរ​ថា​ “គាត់​ចង់​ក្លាយ​ជា​អ្នក​​ពន្លត់​អគ្គី​ភ័យ​ដែល​នឹង​ដោះ​ទុក្ខ​កង្វល់​របស់​អ្នក​គំាទ្រ​ទាំង​​អស់​”។

កញ្ញា Yeri ក៏​បាន​លើក​មក​និយាយ​នៅ​ពេល​នោះ​ដែរ​ដោយ​ថា​ក្តី​សុបិន​របស់​នាង​គឺ​ចង់​ក្លាយ​ជា​អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​។ អ្នក​គំាទ្រ​ម្នាក់​កត់​សម្គាល់​ឃើញ​ថា​នាង​បាន​ប្រាប់​ដូច្នេះ​បន្ទាប់​ពី Taeyong លើក​មក​និយាយ​ពាក្យ​នេះ​នៅ​លើ​ប័ណ្ណ​រូប​ថត​​របស់​គាត់​។ ​

3. Taeyong ចូល​ចិត្ត​សត្វ​អណ្តើក​

នៅ​លើ​គេហ​ទំព័រ​របស់​ហាង​កាហ្វេ​អ្នក​គាំទ្រ​មួយ​ អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​គាត់​ថា​តើ​គាត់​ចូល​សត្វ​អណ្តើក ​Pokemon ឬអ្នក​គាំទ្រ​ជាង​។ Taeyong បាន​ឆ្លើយ​ថា​គាត់​ចូល​ចិត្ត​ Pokemon ឈ្មោះ​ Wartortle ដែ​ល​វិវត្ត​ន៍​ពី Squirtle។

ឈ្មោះ​ហៅ​ក្រៅ​មួយ​ក្នុ​ង​ចំណោម​ឈ្មោះ​ហៅ​ក្រៅ​ជា​ច្រើន​ទៀត​របស់ Yeri គឺ “Yeribugi” ដោយ​នាង​មើល​ទៅ​ដូច​ Squirtle ខ្លាំង​ ដែល​ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​កូរ៉េ​ថា “Kobugi”។

4. ផ្ទៃ​ទូស័ព្ធ​របស់​ Yeri

អ្នក​គាំទ្រ​ជា​ច្រើន​បាន​អះ​អាង​ម្តង​ថា​ផ្ទៃ​ទូរស័ព្ធ​របស់​ Yeri គឺជា​រូប​ថត​របស់​ Taeyong។

 

 

5. ឈ្មោះ​ហៅ​ក្រៅ​

កញ្ញា Yeri បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី​អ៊ីន​ស្តា​ក្រាម​របស់​  Red Velvet ដោយ​ដាក់​ចំណង​ជើងថា​ “Yoh-oh-ong~~~និយាយ​ដោយ​ស្មោះ​ត្រង់​ ខ្ញុំ​កំពុង​សម្លឹងមើល [​មក​អ្នក​]ដូច​នេះ​”។ អ្នក​គាំទ្រ​សង្ស័យ​ថា “Yooong” គឺជា​ឈ្មោះ​ហៅ​ក្រៅ​របស់ Taeyong។ 

6. លិខិត​ឆ្លង​ដែន​គូស្នេហ៍​

គេ​ប្រទះ​ឃើញ​ក្រប​លិខិត​ឆ្លង​ដែនដូច​គ្នា​​របស់​​អ្នក​ទាំង​ពីរ​។

7. ជួ​ប​គ្នា​ញឹក​ញាប់​

អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​អះ​អាង​ថា​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​ច្រើន​អំឡុង​ពេល​ពិធី​ជប់​លៀង​  Halloween និង​បាន​ទៅ​ហែល​ទឹក​ជាមួយ​គ្នា​ទៀត​ផង​អំឡុង​ពេល​សិក្ខា​សាលា​​របស់​ SMTOWN នៅ​ហាវៃ​៕

ប្រភព៖ koreaboo

(Number Of Views: 1,079 times)