ក្នុង​វគ្គ​មួយ​នៃ​កម្មវិធី Livin’ the Double Life កាល​ពី​ពេល​ថ្មីៗ​នេះ កញ្ញា Sandara Park បាន​ប្រាប់​ព័ត៌មាន​លម្អិត​ពី​ទំនាក់​ទំនង​ស្នេហ៍​របស់​នាង​នៅ​អតី​កាល​ជាមួយ​នឹង​បុរស​មួយចំនួន​។ ខណៈ​កំពុង​និយាយ​ពី​ CL ដែល​ចូល​ចិត្ត​និយាយ​ភាសា​អង់​គ្លេស​ជាង​ភាសា​កូរ៉េ​ Yoo Se Yoon បាន​សួរ​កញ្ញា Sandara ថា​តើ​នាង​ចូល​ចិត្ត​និយាយភាសា​អង់​គ្លេសក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ​​​ដែរ​ទេ​។ Sandara ដែល​រស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​រយៈ​ពេលជាង​ ១០ ឆ្នាំ​បាន​ឆ្លើយ​ថា​នាង​ចូល​ចិត្ត​និយាយ​ភាសា​ ​Tagalog​ ជាង​។​

 

Yoo Se Yoon: ដូច្នេះ​ តើ​អ្នក​ចូល​ចិត្ត​និយាយ​ភាសា​អង់​គ្លេសដែរ​ទេ​?

Sandara Park: អូ ខ្ញុំ​ភាគ​ច្រើន​ចូល​ចិត្ត​និយាយ​ភាសា​ Tagalog។

 

បន្ទាប់​មក Sandara បាន​ពន្យល់​ពី​មូល​ហេតុ​។ ​ព្រោះ​នាង​ចូល​ចិត្ត​និយាយ​ភាសា​ Tagalog ជាមួយ​មិត្ត​​ប្រុសមួយ​ចំនួន​​កាល​ពី​មុន​​របស់​នាង​។

“ព្រោះ​កន្លង​ទៅ ខ្ញុំ​ប្រើ​ភាសា Tagalog ​និយាយ​ជាមួយ​នឹងមិត្ត​ប្រុស​ប៉ុន្មាន​នាក់​របស់​ខ្ញុំ​​ ទាំង​ពេល​ណាត់​ជួប​គ្នា និង​ពេល​ឈ្លោះ​គ្នាដែរ​​ ។ល។ ពីមុន​​ ខ្ញុំ​មិន​ដែល​ទាក់​ទង​​បុរស​ណា​ដោយ​និយាយ​ភាសា​កូរ៉េ​ទេ​។ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​ភាសា​កូរ៉េ​ទេ​”។ 

— Sandara Park

នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ Sandara Park និយាយ​ដោយ​ស្មោះ​ត្រង់​ពី​ទំនាក់​ទំនង​ស្នេហ៍​របស់​នាង​ជាមួយ​នឹង​បុរស​មួយ​ចំនួន​កាល​ពី​មុន​។

កន្លង​ទៅ​ មនុស្ស​ជាច្រើន​ចាប់​អារម្មណ៍​នឹង​នាង​បន្ទាប់​ពី​នាង​បាន​លើក​ម​ក​និយាយ​ការ​បែក​គ្នា​យ៉ាង​លំបាក​ជាមួយ​នឹង​មិត្ត​ប្រុស​ដំបូង​របស់​នាង​៕

ប្រភព៖ koreaboo

(Number Of Views: 650 times)