សមាជិក​ក្រុម​ Big Bang ​បាន​និយាយ​ពាក្យ​លា​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ការ​ប្រគំ​តន្រ្តី​លើក​ចុង​ក្រោយ​របស់​ពួកគេ​។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា​ នៅ​ក្នុង​កម្្មវីធី​ “Livin’ the Double Life” របស់​ទូរទស្សន៍​ tvN ​​បាន​បង្ហាញ​ពី​វីដេអូ​ខ្លីមួយ​អំពី​ការ​ប្រគំតន្រ្តី​ “Last Dance” របស់​ក្រុម ​Big Bang នៅ​ក្នុង​ទីក្រុង​សេអ៊ូល​។ នេះ​គឺ​ជា​ការ​ប្រគំ​តន្រ្តី​​លើក​ចុងក្រោយ​របស់​ពួក​គេ​មុន​ពេល​​ចូល​បំពេញ​កាត​ព្វកិច្ច​យោធា​។ ពេល​ការ​សម្តែង​ជិត​ចប់​ សមាជិក​ម្នាក់ៗ​បានឆ្លៀត​ពេល​ដើម្បី​និយាយ​ពាក្យ​លា​ទៅកាន់​អ្នក​គាំទ្រ​របស់ពួក​គេ​។ Seungri​ បាន​និយាយថា​ “ដំណើ​រ​ប្រគំ​តន្រ្តី​ទេសចរ​មួយ​នេះ​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ថ្ងៃ​​បញ្ចាប់សោះ​​ តែ​ពេលនេះ​វា​ជិត​​​ចប់​នៅ​ថ្ងៃ​នេះ​​​ហើយ​​។ ខ្ញំុ​មិន​ចង់​ជឿទេ​បន្តិច​ទៀត​យើង​លា​គ្នា​ហើយ​​​ បន្ទាប់​ពី​ពួក​យើង​ច្រៀង​ចម្រៀង​ប៉ុន្មាន​បទ​​ទៀត​”។

បន្ទាប់​មក​ Daesung បាន​និយាយ​ថា​ ” នេះ​ជាការ​សម្តែង​លើក​ចុងក្រោយ​របស់​ពួកយើង​មុន​ពេល​ចូល​បំពេញ​កាតព្វកិច្ចយោធា​។ ខ្ញំុ​មិន​ក្រៀម​ក្រំ​ទេ​។ ខ្ញុំចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ ខ្ញុំ​អរគុណ​សម្រាប់ការ​ចំណាយ​ពេល​ដ៏មាន​តម្លៃ​នៅ​ជាមួយ​ពួក​​យើង​​ និង​អនុស្សាវរីយ៍ល្អ​ៗ​ជា​ច្រើន​​”។

មេ​ក្រុម​ G-Dragon​ បាន​បន្ត​ថា​ “និយាយ​ដោយ​ស្មោះ​ត្រង់ទៅ​​ ឥឡូវ​នេះ​ខួរ​ក្បាល​ខ្ញុំ​ស្រឡះ​ចែស​រក​និយាយ​​អ្វី​មិន​ចេញ​​ទេ​។  ខ្ញុំមិន​ដឹង​បា្រកដ​ថា​ត្រូវ​និយាយ​ពី​អ្វី​នោះ​ទេ……..ខ្ញុំ​​មិន​មាន​អ្វី​ពិសេស​និយាយនឹង​គេ​​..ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​។ វា​គឺ​ជាសុភមង្គល​​ ហើយ​អ្វី​ដែល​ខ្ញុំ​​អាច​និយាយ​បាន​នៅ​​ពេលនេះ​គឺ ខ្ញុំ​​ពិត​ជា​ដឹង​គុណ​អ្នក​ទាំង​អស់​គ្នាណាស់​​។” បន្ទាប់​មក​រូប​គេ​បាន​អួល​​ដើម​ក​ទាំង​​ស្រក់​ទឺកភ្នែក​។

ជា​ចុង​ក្រោយ​ Taeyang​ បាន​និយាយ​ថា​ “អ្នក​ទាំង​គ្នា​ពិត​ជា​​ដឺងហើយ​​ថា​បន្ទាប់​ពី​ការ​សម្តែង​នេះ​​ ពួក​យើង​នឹង​មិន​អាច​ជួប​គ្នា​ក្នុង​រយះ​ពេល​ខ្លី​ ឬ​ វែង​អាស្រ័យ​ទៅ​លើ​ការ​យល់​ឃើញ​របស់​អ្នក​ទាំង​អស់​គ្នា​។ តាម​ពិត​ទៅ​ទោះ​ការ​បែក​គ្នា​ធ្វើ​ឱ្យ​យើង​ក្រៀម​ក្រំ​ក៏​ពិត​មែន​ ​ប៉ុន្តែ​ពួកយើង​នឹង​ជួបគ្នា​ម្តង​ទៀត​ជាមួយ​នឹង​ភាព​ល្អ​ប្រសើរ​ បុគ្គលិក​លក្ខណៈ​ថ្មីរ​បស់​ពួក​យើង​ ហើយ​ខ្ញុំ​ក៏​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​មិន​អាច​បរិយាយ​អស់​នា​ពេល​នេះ​។ ពេលវេលា​ដែល​យើងបាន​ចំណាយ​នៅ​ជា​មួយ​គា្នពេល​នេះ​​គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ដ៏​ធំ​មួយ​ដល់​​ពួកយើងអំឡុង​ពេល​ការ​បំពេញ​កាតព្វ​កិច្ច​យោធារបស់​យើង​​។ ​ អរគុណច្រើន​​​ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​។

បន្ទាប់​មក​ Big Bang ក៏​បានច្រៀង​រាំ​បទ​  “last Dance” ដែល​ជា​បទ​ចុង​ក្រោយ​របស់​ពួក​គេ​។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ច្រៀង​រាំ​​របស់​ពួក​គេ​៖

ប្រភព​៖​ allkpop

(Number Of Views: 399 times)