​ភាព​យន្ត​បែប​កំប្លែង​រឿង​ Silicon Valley របស់ HBO ទើប​តែ​ចេញ​ឈុតកំប្លែង​​ខ្លី​សម្រាប់​រដូវ​កាល​ទី៥ នា​ពេល​ខាង​មុខ​របស់​ពួក​គេ​ ហើយ​ពួកគេ​បាន​ប្រើ​បទចម្រៀង​ “Mic Drop (ការ​ច្រៀង Remix របស់​ Steve Aoki ) ដែល​មាន​វត្ត​មាន​របស់ ​Desiigner” របស់​ក្រុម​ចម្រៀង BTS ចាក់​អម​ក្នុងវីដេអូ​​នេះ​។

Silicon Valley គឺជា​ភាព​យន្ត​កំប្លែង​ខ្លី​របស់​អាមេរិក​ដែល​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ដែល​និយាយ​ពីបុរស​មួយ​ក្រុម​ដែល​បាន​ចាប់​ផ្តើម​ជំនួញ​ដ៏​ជោគ​ជ័យ​របស់​ពួក​គេ​នៅ​ឯ Silicon Valley។ ឈុត​ខ្លី​នេះ​ចាប់​ផ្តើម​ដំបូង​ជាមួយ​នឹង​ Richard Hendricks ជួប​ជាមួយ​នឹង​សហ​សេវិក​ថ្មី​របស់​គាត់​ ហើយ​បទ “Mic Drop” ដ៏​ល្បី​របស់ BTS ត្រូវ​បាន​ចាក់​អម​ជាមួយ​នឹង​ឈុត​ខ្លី​នេះ​។

ក្នុង​ឈុត​កំប្លែង​ខ្លី​នេះ​ពី​ដើម​​ដល់​ចប់​ បទ​ ​“Mic Drop” ត្រូវ​បាន​ចាក់​អម​ក្នង​វីដេអូ​ខ្លី​នេះ​ជាមួយ​នឹង​ការ​ច្រៀង​រ៉ែប​របស់ Desiigner និង​ការ​ច្រៀង​បន្ទ​រ​ប៉ុន្មាន​ឃ្លា​របស់ RM ដែល​នៅ​ចន្លោះ​កណ្តាល​។ នេះ​បង្ហាញ​ពី​ការ​ជោគ​ជ័យ​មួយ​ទៀត​របស់​ក្រុម BTS ខណៈ​ឈ្មោះ​ក្រុ​ម​របស់​ពួកគេ​កំពុង​ត្រូវ​បាន​គេ​ស្គាល់​កាន់​តែ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​៕

 ប្រភព៖ koreaboo
(Number Of Views: 1,416 times)