អ្នក​គាំទ្រ​ជា​​ច្រើន​របស់កំលោះ G-Dragon ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ក្រោយ​ពី​សាធារណ​ជន​​បាន​រក​ឃើញ​បរិមាណ​លុយ​ដែល​ពួក​គេ​បាន​ចំណាយ​សម្រាប់​គាត់​ និង​កាដូ​របស់​គាត់​កាល​ពី​ឆ្នាំ​មុន​។

តារាង​មួយ​ដែល​បង្ហាញ​ពី​បរិមាណ​លុយ​ដែល​អ្នក​គាំទ្រ​បាន​ចំណាយ​ទិញ​សម្ភារ​ជា​ច្រើន​សម្រាប់​តារា​សំណព្វ​របស់​ពួក​គេ​តាម​រយៈ​​ Taobao (ផ្សារ​ទំនើប​តាម​អន​ឡាញ​ដ៏ធំ​បំផុត​មួយ​​ក្នុង​ចំណោមផ្សារ​អន​ឡាញ​ធំៗ​ជា​ច្រើន​ទៀត​) ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​។ ការ​ទិញ​ទំនិញ​ជា​ច្រើន​តាម​រយៈ​ផ្សារ​អន​ឡាញ​ Taobao គឺជា​សន្ទស្សន៍ដ៏​ធំ​មួយ​ដែល​បង្ហាញ​ពី​​ប្រជា​ប្រិយ​ភាព​របស់​តារាម្នាក់​​ក្នុង​ប្រទេស​ចិន​។

កំលោះ​ G-Dragon បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​តារាង​នេះ​ព្រោះ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទិញ​កាដូ​ដ៏​ច្រើន​សន្ធឺក​សន្ធាប់​សម្រាប់​​គាត់​។ ពួក​គេ​បាន​ចំណាយ​លុយ​ដល់​ទៅ ២៤៧ លាន​យ័ន ស្មើ​នឹង​ ៣៧,៩ លាន​ដុល្លារ​អាមេរិក​សម្រាប់​តារា​រូប​នេះ​។

តារា​ចិន​ប៉ុន្មាន​​ដួង​បាន​ជាប់​ចំណាត់​ថ្នាក់​នៅ​លើ​គេដោយ​​ធ្វើ​ឱ្យ​កំលោះ G-dragon ក្លាយ​ជា​ជន​បរទេស​តែ​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​!​ វាមិន​មែន​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​ G-Dragon អាច​ជាប់​ចំណាត់​ថ្នាក់​ល្អ​​ក្នុង​តារាង​នេះ​នោះ​ ជា​ពិសេស​ដោយ​ព្រោះ​តែ​កំណើន​ប្រជា​ប្រិយ​ភាព​​យ៉ាង​លឿន​របស់​ក្រុម​ BIGBANG នៅ​ក្នុង​ប្រទេស​នេះ​។

អ្នក​គាំទ្រ​ជា​ច្រើនថែម​ទាំង​ត្រូវ​បាន​គេ​បោក​​​លុយ​ចំនួន ២០០ ០០០ ដុល្លារ​សម្រាប់ការ​​ទិញ​សំបុត្រ​​​ដើម្បី​ចូល​មើល​ការប្រគំ​តន្ត្រី​របស់​ក្រុម BIGBANG។  ក្នុង​ឆ្នាំ​២០១៦ ការ​សហការ​របស់​គាត់​ជាមួយ​នឹង 8 Seconds បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ទេសចរ​នៅ​ចិនជា​ច្រើន​។

គាត់​គឺជា​បុរស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​!

ប្រភព៖ koreaboo

(Number Of Views: 411 times)