កញ្ញា IU និយាយ​ពាក្យ​ដ៏គួរ​ឱ្យ​រំជួល​ចិត្ត​ដើម្បី​ផ្ញើ​ជូន​ដល់​តារា​ចម្រៀង Jonghyun សមាជិក​ក្រុម SHINee ដែល​បាន​លា​ចាក​លោក​ទៅ​កន្ល​ង​ទៅ​នេះ​ ខណៈ​នាង​កំពុង​ថ្លៃង​សន្ទរកថា​បង្ហាញ​ចំណាប់​អារម្មណ៍​ពេល​បាន​ទទួល​ពាន​ Digital Daesang ក្នុង​កម្មវិធី​ពាន​​រង្វាន់ Golden Disk Awards លើ​ក​ទី៣២។ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​រំជួល​ចិត្ត​ដោយ​ពាក្យ​សម្តី​របស់​នាង​ក៏មាន​កញ្ញា Yeri សមាជិក​ក្រុម​ចម្រៀង Red Velvet ដែរ​។

Yeri និង​ Jonghyun ត្រូវ​បាន​គេ​ដឹង​ថា​ជា​មិត្ត​ភ័ក្តិិ​ជិត​សិ្នទ្ធ​នឹង​គ្នា​ ហើយ​មើល​ទៅ​នាង​គឺជា​នារី​ម្នាក់​ដែល​ពិបាក​ទទួល​យក​ការ​ស្លាប់​របស់​ Jonghyun ជាង​គេ​។ វីដេអូ​ដ៏​រំជួល​ចិត្ត​មួយ​ដែល​បង្ហាញ​នាង​កំពុង​យំ​ក្នុង​ពិធី​បុណ្យ​សព​របស់ Jonghyun បញ្ជាក់​ថា​ពួក​គេ​ពិត​ជា​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ណាស់​។

Yeri មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ខណៈ​ដែល IU បាន​ចាប់​ផ្តើម​ច្រៀង​។ ពេល​បាន​ឃើញ​នាង​យំ សមាជិក​ក្នុង​ក្រុម​ទាំង​​​អស់​របស់​នាង​ ​ Lee Suhyun​ ក្រុម Akdong Musician និង Nayeon ក្រុម TWICE  បាន​ទៅ​កម្សាន្ត​ចិត្ត​នាង​។

វា​គឺ​ជា​ពេល​ដ៏ក្រៀម​ក្រំ​មួយ​ ប៉ុន្តែ​ទង្វើ​នេះ​ក៏​កម្សាន្ត​ចិត្តដល់​​ទស្សនិក​ជន​ដែរ​ពេល​ឃើញ​ពួក​គេ​ចេះ​ជួយ​លួង​លោម​តារា​ចម្រៀង​ក្នុង​សិល្បៈ​ដូច​គ្នា​ដូច្នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 1,690 times)