ថ្ងៃ​ទី​១​នៃ​កម្មវិធី​ពាន​រង្វាន់​ ’32nd Golden Disc Awards’ លើក​ទី៣២ ត្រូវ​បាន​ធ្វើ​ឡើង​នៅ Ilsan Kintex ​កាល​ពី​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៨ ម្សិល​មិញ​នេះ​។ គួរ​រំលឹក​ផង​ដែរ កម្មវិធី​ពាន​រង្វាន់​  ‘Golden Disc Awards’ លើក​ទី​១ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៨៦​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រឹត្តិការណ៍​ពាន​រង្វាន់​នេះ​បាន​ក្លាយ​ទៅ​កម្មវិធី​ពាន​រង្វាន់​ដ៏អស្ចារ្យ​បំផុត​​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​សម្រាប់វិស័យ​​ចម្រៀង​។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា  ‘Korean Grammy Awards’ ដោយ​វា​គឺជា​កម្មវិធី​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ដោយ​សមា​គម​វិស័យ​ចម្រៀង​កូរ៉េ​ដើម្បី​ទទួល​ស្គាល់​នូវ​ការ​សម្រេច​ជោគ​ជ័យ​ដ៏​វិសេស​វិសាល​នៅ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ខាង​ត្បូង​។ ព្រឹត្តិការណ៍​​កាល​ពី​ថ្ងៃទី១០ ខែមករា ត្រូវ​បាន​ដឹក​នាំ​កម្មវិធី​ដោយ​ Lee Seung Gi និង​ Lee Sung Kyung សម្រាប់​ពានរង្វាន់ឌីជីថល​ digital awards ខណៈ​កម្មវិធី​នៅ​ថ្ងៃទី១១ ខែមករា នៅ​ថ្ងៃនេះ​នឹង​សម្រាប់​ពាន​រង្វាន់​អាល់​ប៊ុម​ album awards។ តោះ​ប្រិ​យ​មិត្ត​មើល​ការ​ការ​សម្តែង​របស់​ក្រុម និង​តារា​ចម្រៀង​​សំណព្វ​ចិត្ត​របស់​យើង​នៅ​ខាង​ក្រោម​៖

Black Pink

G-Friend

Heize

hyukoh

Wanna One

Suran

ក្រុម​តន្ត្រី​របស់ Akdong  ដែល​មាន​វត្ត​មាន​របស់ Kang Seung Yoon ក្រុម WINNER

Bolbbalgan4

BTOB

WINNER

Red Velvet

Yoon Jong Shin

IU និង​ ohhyuk

IU

BTS

ប្រភព៖ allkpopsoompi

(Number Of Views: 374 times)