ក្រុម Seventeen នឹងវិលវិញក្នុងខែកុម្ភៈ
តាមពាក្យចចាមអារ៉ាមឱ្យដឹងថា Seventeen នឹងវិលវិញក្នុងខែកុម្ភៈ ខាងមុខនេះ។ យោងតាមអ្នកក្នុងសិល្បៈមួយចំនួនក៏ឱ្យដឹងដែរថា ក្រុមចម្រៀងប្រុសនេះនឹងចេញអាល់ប៊ុមពិសេសមួយក្នុងខែកុម្ភៈ។ ដោយកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានគេបញ្ជាក់ប្រាប់ឱ្យដឹងនៅឡើយ អាល់ប៊ុមរបស់ពួកគេនេះប្រហែលជានឹងចេញនៅដើមខែកុម្ភៈ។ បើគិតទៅរយៈពេល ៣ ខែហើយចាប់តាំងពីពួកគេបានចេញអាល់ប៊ុម ‘TEEN,AGE’ ប៉ុន្តែប្រុសស្អាតទាំងនេះបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់មកអន្ទងចិត្តអ្នកគាំទ្រជាច្រើនឱ្យលង់នឹងពួកគេម្តងទៀត។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការវិលវិញរបស់ពួកគេ!
(Number Of Views: 108 times)