បើ​គិត​ទៅ​មាន​រយៈ​ពេល ៧ ខែ​ហើយ​ចាប់​តាំង​ពី​តារា​សម្តែង​ស្រី Min Hyo Rin បាន​រៀប​ការ​ជាមួយ​នឹង​ Taeyang សមាជិក​ក្នុង​ក្រុម​ចម្រៀង BIGBANG ក្នុង​ខែ​កុម្ភៈ​។

នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​ពី​ពេល​នោះ​មក​ ប៉ុន្តែ​ទីបំផុត​ ឥឡូវ​នាង​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​ហើយ​។

គេ​បានឃើញ Min Hyo Rin ចូល​រួម​ការ​ថត​រូប​ឱ្យ​ក្រុម​ហ៊ុន​ម៉ូត​លំដាប់​ឈ្មោះ Valentino។ គេ​បាន​ឃើញ​នាង​បោះ​ជំហាន​ចេញ​ពី​ឡាន​យ៉ាង​គួរ​ឱ្យ​ទាក់​ទាញ​។​

នាង​បាន​ពាក់​អាវ​ពណ៌ខ្មៅ​មាន​រូប​ផ្កា​ដែល​ស៊ីគ្នា​នឹង​សំពត់​ពណ៌​ខ្មៅ​របស់​នាង​។ ទោះ​បី​រៀប​ការ​ហើយ​រយៈ​ពេល ៧ ខែ​ក្តី​ (ប្តី​របស់​នាង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ភ្លាម​ក្រោយ​រៀប​ការមិនបាន​យូរ​ប៉ុន្មាន) នាង​នៅ​តែ​មើល​ទៅ​ជា​កូន​ក្រមំុយ៉ាង​ស្រស់​ស្អាត​។​

បន្ទាប់​ពី​បាន​ឃើញ​នាង​បង្ហាញ​ខ្លួន​ដំបូង​ដូច្នេះ អ្នក​គាំទ្រ​ជា​ច្រើន​អន្ទះ​សា​ចង់​ឃើញ​អ្វី​អស្ចារ្យ​ផ្សេង​ទៀត​ពីនាង​នៅ​ថ្ងៃ​អនាគត​!

ប្រភព៖ koreaboo

(Number Of Views: 526 times)