វីដេអូ​ចម្រៀង​របស់ Taeyang សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស Big Bang សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ​ដោយ​កើន​ចំនួន​អ្នក​ចុច​មើល​ក្នុង​គេហ​ទំព័រ​យូូធូប​ដល់​ទៅ ១០០ លាន​ដង​ហើយ​។ ការ​កើន​ចំនួន​ដ៏​អស្ចារ្យុ​នេះ​​បាន​កើត​ឡើង​នៅ​ពាក់​កណ្តាល​អធ្រាត្រ​នៅ​ថ្ងៃទី២៩ ខែកញ្ញា ដោយ​ផលិតកម្ម YG Entertainment បាន​អបអរ​ការ​ជោគ​ជ័យ​នេះ​នៅ​លើ​ blog ផ្លូវ​ការ​របស់​ពួកគេ​។​

ការ​ជោគ​ជ័យ​របស់​វីដេអូ​ចម្រៀង​បទ “Ringa Linga” បាន​ជួយ​ធ្វើ​ឱ្យ​ Big Bang ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ដែល​​មាន​បទ​ចម្រៀង​ជា​​ច្រើន​ដែល​កើន​ចំនួនអ្នក​ចុច​មើល​​ជាង​ ១០០ លាន​ដង​។ សរុប​ទាំង​អស់ ក្រុម​នេះ​មាន​ចម្រៀង​ចំនួន ១៥ បទ​ដែល​បាន​សម្រេច​ជោគ​ជ័យ​នេះ​រួម​មាន​បទ “Fantastic Baby,” “Bang Bang Bang,” “Bad Boy,” “Blue,” និង​ “Bae Bae”។

សូម​ចូល​រួម​អបអរ​  Taeyang

ប្រភព៖ allkpop

(Number Of Views: 184 times)