ក្រុម​ចម្រៀង​ប្រុស BTS បាន​គ្រោង​នឹង​ទៅ​ច្រៀង​រាំ​បទ “Idol” ដ៏​ល្បី​របស់​ពួក​គេ​ក្នុង​កម្មវិធី ‘The Graham Norton Show’ របស់​ទូរទស្សន៍ BBC។ ក្រុម​ចម្រៀង​ប្រុស​ដ៏ល្បី​នេះ​នឹង​​សម្តែងក្នុង​កម្មវិធី​ជជែក​កម្សាន្ត​បែប​កំប្លែង​ដ៏​មាន​ប្រជា​ប្រិយភាព​ ហើយតារា​សម្តែង​ស្រី​ Whoopi Goldberg តារា​សម្តែង​ប្រុស Jamie Dornan ក្នុង​រឿង ‘Fifty Shades of Grey’  តារា​សម្តែង​ស្រី Rosamund Pike ក្នុង​រឿង ‘Gone Girl’ និង​តារា​ចម្រៀង​ និង​ជា​តារា​សម្តែង​ Harry Connick Jr បាន​គ្រោង​នឹង​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​ភ្ញៀវ​កិត្តិយស​ដែរ​។ វគ្គ​របស់​ក្រុម​ចម្រៀង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី១២ ខែតុលា ម៉ោង ១០៖៣០ ល្ងាច​។​ សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម​!

ប្រភព៖ allkpop

(Number Of Views: 395 times)