ក្រុម​ចម្រៀងស្រី Black Pink គឺជា​ក្រុម​ចម្រៀង​ស្រី​ដែល​មាន​អ្នក​ subscribe ច្រើន​បំផុត​ក្នុង​គេហ​ទំព័រ​យូធូប​! ថ្មីៗ​នេះ ចំនួន​អ្នក subscribe ក្នុង​គណនី​យូធូប​ផ្លូវ​ការ​របស់​ក្រុម​ Black Pink កើន​ជាង​ ១១,៨ លាន​នាក់​ហើយ​។

ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្រុម​  Black Pink  ក្លាយ​ជា​ក្រុម​ចម្រៀង​ស្រី​ដែល​មាន​អ្នក​ subscribe ច្រើន​ជាង​គេ​ក្នុង​គេហ​ទំព័រ​យូ​ធូប​​ដោយ​មិន​ត្រឹម​នៅ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​គ្រប់​ទីកន្លែង​ទៀត​ផង​។​

កន្លង​ទៅ កំណត់​ត្រា​​ដែល​មាន​អ្នក subscribe ច្រើន​ជាង​គេ​ក្នុង​ពិភព​លោករបស់​ក្រុម​ចម្រៀង​ស្រី​នេះ​ជា​របស់​ក្រុម​ចម្រៀង​ស្រី​អាមេរិក​ Fifth Harmony។ សូម​ចូល​រួម​អបអរ​ក្រុម Black Pink!

ប្រភព៖ allkpop

(Number Of Views: 364 times)