​បន្ទាប់​ពីទៅធ្វើ​កា​បំភ្លឺរឿង​ក្តី​នៅស្ថានីយ​ប៉ូសីសនៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ​រួច​ហើយ កញ្ញា​ Hara ​នៅតែ​​​ឋិតក្នុង​ស​ភាព​ស្ងាត់​ស្ងៀម បើ​ទោះ​ជា​អ្នក​សារ​ព័ត៌មាន​បាន​សួរ​នាំ​នាង​បន្ថែម​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញក្រោយ​ចាក​ចេញ​ពី​​​ស្នង​កា​ប៉ូ​លីសក៏​ដោយ​​។

​ថ្ងៃ​ទី​១៩ ខែ​កញ្ញា Hara បាន​ធ្វើ​សន្និ​សីទ​កា​សែត​មួយជាមួយ​នឹង​​សារ​ព័ត៌មាន​​ E-Daily ។ ​នាង​បាន​ចាប់​ផ្តើម​និ​យាយ​ថា​ “ខ្ញុំ​សូម​ទោស​ខ្លាំងណាស់ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ និង​សាធារណជន​ជា​ច្រើន​បារម្ភដោយ​រឿង​ដែល​បាន​កើត​ឡើង​កាល​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា​​នឹង​អាច​បញ្ចប់​រឿង​រ៉ាវ​ដែល​កាន់​តែ​រីក​ធំឡើងៗ​សឹង​មិន​អាច​គ្រប់​គ្រង​បាន​មួយ​នេះ​ឱ្យឆាប់​បំ​ផុត​តាម​ដែលអាច​ធ្វើ​បាន​”
 បន្ទាប់​មក​ នាង​បាន​ប្រាប់​ពី​ទំ​នាក់​ទំ​នង​​​របស់​នាង​ និង​មិត្តប្រុស​ចាស់​ជា​លើកដំបូង​ថា “ពួក​យើង​ស្រ​លាញ់​គ្នា​ណាស់​មុន​ពេល​មាន​រឿង​នេះ​កើត​ឡើង​។ ត្រឹម​បី​ទៅបួន​សប្តាហ៍​កន្លង​ទៅ​ពួក​យើងស្រលាញ់​គ្នា​​​ដូច​ជា​គូ​ស្នេហ៍នៅក្នុង​រឿង​​យ៉ាង​ចឹង​  ជា​គូស្នេហ៍​មួយ​គូ​​មិន​ដែល​ស្រមើ​ស្រមៃ​ពី​ពាក្យ​ “ហិង្សា” និង “ការសើុបអង្កេតរបស់ប៉ូលីស” ដែល​អាច​កើត​ឡើង​ក្នុង​ចំណង​ស្នេហ៍​របស់​យើង​ឡើយ​។ មាន​ពេល​ខ្លះ​ពួក​យើង​ក៏​ធ្លាប់​ឈ្លោះ​គ្នា​ដូច​គូ​សង្សារ​ផ្សេង​ទៀត​ដែរ​ ។ ​តែថ្មីៗនេះ ​រឿង​លើកនេះ​​វា​ធ្ងន់​ធ្ងរជាង​លើក​មុនៗដល់​ថ្នាក់​នឹក​ស្មាន​មិន​ដល់​ដោយ​សារ​តែ​កា​យល់​ច្រ​លំ​តូច​មួយ​ ​”

នាង​ក៏​បាន​បន្ត​ថា​ “នៅពេលរឿងនេះ​​បាន​ឮ​ដល់​ត្រ​ចៀក​អ្នក​សា​រព័ត៌​មាន​ និង​រាល​​ដាល​ដល់​សាធារណជន​ ពួក​យើងក៏ធ្វើ​​ខ្លួន​ដូច​ក្មេង​ដែល​គិត​តែ​ចង់​ឈ្នះ​រៀង​ខ្លួន​ដោយ​បង្ក​សង្គ្រាម​ដែល​គ្មាន​បាន​កា​រ គឺ​ពួក​យើង​សុទ្ធ​តែ​ជា​អ្នក​ខុស​ គ្មាន​អ្នក​ណា​ត្រូវឡើយ​”។
ចុង​ក្រោយ​ Hara ប្រាប់​​ថា​ ខ្ញុំ​ចង់​លើក​លែង​ទោស​ និង​ចង់​ឱ្យ​បុគ្គល​ដែល​ខ្ញុំ​ធ្លាប់​ស្រឡាញ់​អភ័យ​ទោស​ឱ្យ​​ខ្ញុំ​ ហើយ​សង្ឃឹម​ថា​មនុស្ស​ម្នាក់​នោះ​ដែល​ជា​មនុស្ស​មាន​ទេពកោ​សល្យ​ និង​ស័ក្តិសម​ទទួល​បាន​ការ​​គោ​រព​នឹង​ឈ្នះ​រឿង​ក្តី​នេះ និង​មាន​អនាគត​ត្រចះ​ត្រចង់​។ ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​ឱន​កាយ​សុំ​ទោស​អ្នក​គាំ​ទ្រ​ និង​សាធា​រណជន​ទាំង​អស់​

នៅពេល​មាន​សំណួរដែល​ទាក់​ទង​នឹង​រឿង​អាស្រូវ​រវាង​នាង​​​ និង​កញ្ញា Jinyoung (អតីត​សមាជិក​ក្រុម​ Kara) Hara ប្រាប់​ថា​វា​មិន​មែន​ជា​កា​ពិត​ឡើ​យ​ដែល​ថា​ពួក​នាង​​មាន​ទំ​នាក់​ទំនងមិន​ល្អជា​មួយគ្នា”៕​

ប្រ​ភព៖ allkpop

(Number Of Views: 466 times)