រូប​ភាព​ថ្មីៗ​ប៉ុន្មាន​សន្លឹក​របស់​ Kyla កំពុង​ល្បី​ពេញ​អន​ឡាញ​។ រូប​ភាព​មួយ​ឈុត​របស់សមាជិក​ក្នុង​ក្រុម​ចម្រៀង​ស្រី PRISTIN នេះ​កំពុង​ត្រូវ​បាន​គេ​បង្ហោះ​ចែក​គ្នា​មើល​ពេញ​អ៊ីនធឺណេ​ត​។ គេ​បាន​ប្រទះ​ឃើញ​ Kyla ចំណាយ​ពេល​ដ៏មាន​ន័យ​មួយ​ជាមួយ​នឹង​គ្រួសារ​ និង​មិត្ត​ភ័ក្តិ​របស់​នាង​នៅ​សហ​រដ្ឋ​អាមេរិក​ដែល​មើល​ទៅ​ខុស​ស្រឡះ​ពី​ជីវិត​ក្នុង​សិល្បៈ​របស់​នាង​។ កាល​ពី​ខែតុលា ឆ្នាំ២០១៧ ផលិតកម្ម Pledis បាន​ប្រកាស​ថា Kyla នឹង​អាច​ឈប់​សម្រាក​ពី​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​របស់​នាង​។

អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​រីករាយ​ពេល​ឃើញនាង​សប្បាយ​ចិត្ត និង​មាន​សុខ​មាល​ភាព​ល្អ​ដូច្នេះ​ និង​បាន​បញ្ចេញ​មតិ​ថា “ខ្ញុំ​គិត​ថា​ជា​ការ​ល្អ​​ជាង​ដែល​នាង​អាច​រស់​នៅ​ក្នុង​ជីវិត​មួយ​សាមញ្ញ​ដូច​គេ​ឯង​ដែរ​។ នាង​មើល​ទៅ​ស្រស់​ស្រាយ​ឥត​ខ្វល់​ពី​អី​សោះ​។ គ្រាន់​តែ​រស់​នៅ​ឱ្យ​រីក​រាយ​ទៅ​។ បំភ្លេច​ជីវិត​ជា​តារា​ចម្រៀង​ម្នាក់​ទៅ​។ រស់​នៅ​មាន​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​ទើប​ល្អ​”៕

ប្រភព៖ allkpop

(Number Of Views: 607 times)