ផលិត​កម្ម​របស់​ Sunmi ​ផ្តល់​​ព័ត៌មាន​ថ្មី​ទាក់​ទង​នឹង​ជម្ងឺ​របស់​នាង​។ Sunmi​ ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ពេល​កំពុង​ថត​កម្ម​វិធី Music Bank ដោយ​ហេតុ​ថា​នាង​​មាន​អា​ការ​វិល​មុខ​ភ្លាមៗ។

ផលិត​កម្ម​ MakeUs Entertainment ​ផ្តល់ព័ត៌មាន​​​ថ្មី​​ដល់​អ្នក​គាំ​ទ្រ​របស់​ កញ្ញា​ Sunmi ថា​នាង​បាន​ជួប​គ្រូ​ពេទ្យ​ជំនាញរួច​មក​ហើយ​ដើម្បី​​ពិ​និត្យ​អា​ការរបស់​នាង​។ សំណាង​ល្អ នាង​មិន​បាន​កើ​ត​មាន​ជំងឺធ្ងន់​ធ្ងរ​អី​នោះ​ទេ។

“Sunmi ត្រូវ​បានដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ម្សិល​មិញ​សោយ​សា​រតែ​នាង​មា​នអាការវិល​មុខ​​វិះ​ដួល​សន្លប់​ពេល​នាង​កំពុង​ថត​សាក​ល្បង​ក្នុង​​កម្ម​វិធី​​ Music Back។ ​ឥលូវ​នេះ​ Sunmi កំពុង​ត្រូវ​បាន​ពិនិត្យ​ដោយ​គ្រូ​ពេទ្យ​ជំ​នាញ​ដើម្បី​រក​ប្រភព​ពីជំងឺ​​ និង​រកឃើញ​ថា​វា​ជា​អា​ការធម្ម​តា​ប៉ុណ្ណោះ។”

—ការ​លើក​ឡើង​របស់​ផលិតកម្ម​ MakeUs Entertainment

ផលិត​កម្ម​ MakeUs Entertainment ក៏បាន​ប្រាប់​ទៀត​ថា ពួក​គេ​​​នឹង​ធ្វើ​ការ​លុប​​កាល​វិ​ភាគ​កា​រងា​រ​របស់​ Sunmin ទាំង​អស់​ដើម្បី​ឱ្យ​នាង​សម្រាក​​មើ​ល​ថែ​សុខ​ភាព៕

ប្រ​ភព៖ koreaboo

(Number Of Views: 644 times)