ទស្សនិក​ជន​​ប្រាកដ​ជាស្គាល់តារា​សម្តែងប្រុស​ចិន​​ដែល​ពូកែ​ប្រើ​ដៃ​ជើង​ក្នុង​ការ​វាយ​ទាត់​ធាក់​ឈ្មោះ Donnie Yen ដែល​ខ្មែរ​យើង​និយម​ហៅ​ថា កុំកុំ​ ហើយ​។ កន្លង​ទៅ​ គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាព​យន្ត​ Ip Man ប៉ុន្មាន​វគ្គ​រួច​មក​ហើយ​។ ទស្សនិកជន​ដែល​បាន​ទស្សាន​រឿង​នេះ​ពិត​ជា​បាន​ឃើញ​នូវ​ទេពកោសល្យ​សម្តែង​ដ៏​អស្ចារ្យ​របស់​តារា​ក្បាច់​គុន​ចិន​​រូប​នេះ​។ ភាព​យន្ត Ip Man វគ្គ ៤ ដែល​មាន​វត្ត​មាន​តារា​រូប​នេះ​នឹង​វិល​មក​បម្រើ​ចំណី​ចក្ខុ​ទស្សនិក​ជន​ទៀត​ហើយ​។

ក្រោយ​ពី​ចំណាយ​ពេល​ ៤ ខែ​ថត​ភាព​យន្ត​ Ip Man ថ្មី​នេះ កុំ​កុំ​បាន​ប្រាប់​ថា​គាត់​នៅ​តែ​មាន​ទំនុក​ចិត្ត​ក្នុង​រឿង​ថ្មី​នេះ​។ កាន់​តែ​ពិសេស​ តារា​ក្បាច់​គុន​ចិន​ដ៏ល្បី​ម្នាក់​ទៀត​ដែល​យើង​ចូល​ចិត្ត​ឈ្មោះ ឈិន​ ឡុង​ នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ថ្មី​នេះ​ដែរ​។

ការ​ប៉ះ​គ្នា​រវាង កុំ​កុំ និង​ ឈិន​ ឡុង​ ក្នុង​រឿង​ថ្មី​នេះនឹង​ធ្វើ​ឱ្យ​យើង​​កាន់​តែ​ជក់​ចិត្ត​ជា​មិន​ខាន​។ ​​ភាព​យន្ត​ Ip Man វគ្គ ៤ នឹង​ចាក់​បញ្ចាំង​ក្នុង​រោង​កុន​ជា​ច្រើន​នៅ​ឆ្នាំ​២០១៩​ ខាង​មុខ​​នេះ​។ កុំ​ភ្លេច​ណា​ទស្សនិក​ជន​តាម​ដាន​ព័ត៌មាន​បន្ថែ​ម​ពី​រឿង Ip Man វគ្គ ៤ នេះ​ និង​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​!

ប្រភព៖ jaynestars

(Number Of Views: 234 times)