The Korea Institute for Corporate Reputation បាន​ចេញ​ចំណាត់​ថ្នាក់​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុសនីមួយៗ​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​សម្រាប់​ខែកញ្ញា​ នេះ​។ យោង​តាម​ទិន្នន័យ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ពិនិត្យ​វាយ​តម្លៃ​ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៤ ខែកញ្ញា Jimin សមាជិក​ក្នុង​ក្រុម​ចម្រៀង BTS បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ដោយ​ទទួល​បាន ១០ ១៣០ ២៦៨ ពិន្ទុ​។ សមាជិក​ក្នុង​ក្រុម​ BTS រូប​នេះ​បាន​ផ្តួល​ Kang Daniel ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ រយៈ​ពេល ១៣ ខែ​ជាប​ន្តបន្ទាប់​ជា​ផ្លូវ​ការ​ហើយ​ចាប់​តាំង​ពីខែកក្កដា ឆ្នាំ​មុន​មក​ម៉្លេះ​។

Kang Daniel បាន​ធ្លាក់​ទៅ​លេខ ២ ក្នុង​ខែ​នេះ​ ដោយ​ទទួល​បាន ៩ ៨១២ ៤៣០ ពិន្ទុ​។ លេខ​ ៣ បានទៅ Jingkook សមាជិក​ក្នុង​ក្រុម BTS ដែល​ទទួល​បាន​ ៩ ៥៦៣ ៨៧៤ ពិន្ទុក្នុង​ចំណាត់​ថ្នាក់​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​សម្រាប់​ខែកញ្ញា​ នេះ​។

លេខ​ ៤ ដល់​លេខ ១០ បាន​ទៅ​តារា​នៅ​ខាង​ស្តាំ​នេះ​តាម​លំដាប់​លំដាយ​ RM ក្រុម BTS, V ក្រុម  BTS, Cha Eun Woo ក្រុម ASTRO, Eric ក្រុម Shinhwa, Jin ក្រុម BTS, SUGA ក្រុម BTS, និង​ Ong Seong Wu ក្រុម Wanna One៕

ប្រភព៖ allkpop

(Number Of Views: 3,001 times)