Sungjae សមាជិក​ក្រុម​ BTOB និង Jooeun សមាជិក​ DIA បាន​ជាប់​ឈ្មោះ​ក្នុង​ពាក្យ​ចចាម​ស្នេហា​កាល​ពី​ពេល​ថ្មីៗនេះ​។ យោ​ង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា Sungjae​​ និង​ Jooeun​ ដែល​មាន​វ័យ​ដំណាល​គ្នា​បាន​ស្គាល់​គ្នា​តាម​រយៈ​មិត្ត​ភ័ក្តិ​ និងបាន​ចាប់​ផ្តើម​រាប់​អាន​គ្នា​ក្នុង​នាម​ជា​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​ក្នុង​សិល្បៈ​មុន​ពេល​ទំនាក់​ទំនង​នេះ​វិវឌ្ឍ​ជ្រាល​ជ្រៅ​លើស​ពី​ចំណង​មិត្ត​ភាព​។

ទាំង​ផលិតកម្ម Cube Entertainment និង​ MBK Entertainment បាន​ចេញមុខ​បដិសេធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​ដោយ​បាន​លើក​ឡើង​ថា​ជា​រឿង​ពិត​ថ្មីៗ​នេះ​តារាពីរ​ដួង​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ដោយ​មាន​វត្តមាន​របស់​មិត្ត​ភ័ក្តិ​មួយ​ចំនួន​ទៀត​ ពួក​គេ​មិន​បាន​ណាត់​ជួ​ប​គ្នា​សាង​ស្នេហ៍​អី​ទេ​។ ផលិតកម្ម MBK បា​ន​បញ្ជាក់​បន្ថែម​ថា​ពួក​គេ​ថែម​ទាំង​គ្មាន​ភាព​ស្និទ្ធ​ស្នាល​ទៀត​ផង​៕

ប្រភព៖ allkpop

(Number Of Views: 573 times)