ក្រុម​ចម្រៀង (G)I-DLE បាន​ចេញ​ឃ្លី​ប​មួយ​រំលឹក​ពី​ការ​ច្រៀង​រាំ​របស់​ពួក​គេ​ជាមួយ​នឹង​ហ្វូង​អ្នក​​គាំទ្រ​ជា​ច្រើន​ក្នុង​ទីក្រុង​ញូយ៉ក​។ កាល​ពីថ្ងៃទី៤ ខែសីហា គម្រោង​ដែល​ក្រុម (G)I-DLE ចង់​ច្រៀង​រាំ​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​តំបន់ Time Square ក្នុង​ទីក្រុង​ញូយ៉ក​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​សារ​ហ្វូង​អ្នក​គំាទ្រ​​ណែន​ណាន់​តាន់​តាប់​បាន​បង្ហាញ​ខ្លួន​នៅ​ទីនោះ។​ ទោះ​ជា​យ៉ាង​ណា ដើម្បី​សង​ជម្ងឺ​ចិត្ត​អ្នក​គំាទ្រ​ទាំង​អស់​​ដែល​ស្រឡាញ់​ពួក​គេ​វិញ​ ក្រុម (G)I-DLE បាន​ត្រឡប់​ទៅតំបន់ Time Square នៅ​ពេល​ថ្ងៃ​ដើម្បី​ច្រៀង​រាំជាមួយ​នឹង​អ្នកគាំទ្រ​ និង​ក៏បាន​បង្ហាញ​ក្បាច់​រាំ​ដ៏ចម្លែក​​ខុស​ពីធម្មតា​នៅ​ខាង​មុខ​ឧទ្យាន Washington Square Park។

ក្នុង​ឃ្លីប​នេះ​ ក្រុម (G)I-DLE បាន​បង្ហាញ​ក្បាច់​រាំ​ដ៏គួរ​ឱ្យ​ទាក់​ទាញ​ដោយ​ច្រៀង​បទ “LATATA”  ជាមួយ​នឹង​ហ្វូង​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​រាំ​នៅ​ខាង​ក្រោយ​ពួក​គេ​។ ទន្ទឹម​នឹង​នេះ ក្រុម (G)I-DLE បាន​គ្រោង​នឹង​វិល​វិញ​ជាមួយ​នឹង​ចម្រៀង​ឌីជិថល​ដំបូង​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើងថា “HANN” នៅ​ថ្ងៃទី១៤ ខែសីហា​៕

ប្រភព៖ allkpop

(Number Of Views: 401 times)