The Korea Institute for Corporate Reputation បាន​ចេញ​ចំណាត់​ថ្នាក់​សម្រាប់​ក្រុម​ចម្រៀង​ស្រី​ដែល​មាន​ប្រ​ជា​ប្រិយ​​ភាព​ជាង​គេ​ក្នុង​ខែសីហានេះ​ បន្ទាប់​ពី​បាន​វិភាគ​វាយ​តម្លៃ​ទិន្នន័យ​ទាំង​ស្រុង​ពី​ថ្ងៃទី៩ ខែកក្កដា ដល់​ថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០១៨​។ ដោយ​ផ្អែក​លើ​ទិន្នន័យ​សរុប​ចំនួន 136,128,805 សន្លឹក​ ក្រុម​ចម្រៀង​ស្រី​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ សម្រាប់​ខែ​សីហា​នេះ​ បាន​ទៅ​ក្រុម Black Pink ដោយ​ទទួល​បាន  15,620,476 ពិន្ទុ​។

តាម​ប្រកៀក​ប្រកិត​ដោយ​ក្រុម​ TWICE ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ដោយ​ទទួល​បាន​ 15,436,174 ពិន្ទុ​ និង​ក្រុម​ Red Velvet បាន​ជាប់​លេខ​ ៣ ដោយ​ទទួល​បាន  11,772,519 ពិន្ទុ។ ក្រុម​ជាប់​លេខ ៤ ដល់​លេខ ១០ ត្រូវ​បាន​រៀប​តាម​លំដាប់​៖  ក្រុម MAMAMOO, A Pink, Momoland, Girls’ Generation, G-Friend, Lovelyz និង​ក្រុម​ LABOUM។ ប្រិយ​មិត្ត​ទទួល​ស្គាល់​ការ​ចាត់​ចំណាត់​ថ្នាក់​សម្រាប់​ក្រុម​ទាំង​នេះ​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 601 times)