ប្រិយ​មិត្ត​មាន​បាន​ដឹង​ទេ​ថា​ឈ្មោះ​ហៅ​ក្រៅ​មួយ​ក្នុង​ចំណោម​ឈ្មោះ​ហៅ​ក្រៅ​ផ្សេ​ង​ទៀត​របស់ Irene គឺ Cabbage ? នៅ​ខាង​ក្រោម​នេះ​ជា​តារា​ល្បីៗ​ ១០ រូប​ដែល​អាច​ជា​តារា​សំណព្វ​ចិត្ត​របស់​ប្រិយ​មិត្ត​​ ប៉ុន្តែ​ប្រហែល​ប្រិយ​មិត្ត​មិន​ដឹង​រឿង​ពិត​ពី​ពួក​គេ​ទាំង​អស់​នេះ​ទេ​។​

1. Irene ក្រុម Red Velvet

1. ភា​ពយន្ត​ដែល​ Irene ចូល​ចិត្ត​មើល​គឺ​រឿង ‘The Notebook។
2. នាង​បាន​ឋិត​ក្នុង​វីដេអូ​ចម្រៀងដែល​មាន​ចំណង​ជើងថា “Why So Serious” ​របស់​ក្រុម SHINee។
3. Bae Juhyun គឺជា​ឈ្មោះ​ពិត​របស់​នាង​ Irene ជា​ឈ្មោះ​ក្នុង​សិល្បៈ​របស់​នាង។
4. នាង​​ទៅ​លេង​ក្នុង​សារ​មន្ទីរ​ញឹក​ញាប់​។ ជា​ពិសេស​សារមន្ទីរ​វត្ថុ​បុរាណ​!

2. Solji ក្រុម​ EXID

1. Solji តារា​ចម្រៀង​នាំ​មុខ​គេ​ក្នុង​ក្រុម​ EXID។
2. ក្រុម EXID មាន​ក្រុម​រង​មួយ​ឈ្មោះ​​ Dasoni ដែល​សមាជិក​ក្នុង​ក្រុម​នេះ​មាន​រូប​នាង​ និង​ Hani។
3. នាង​ជា​គ្រូ​បង្ហាត់​ច្រៀង​មុន​ពេល​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ EXID។ តាម​ពិត នាង​ជា​អ្នក​បង្វឹក​ក្រុម​របស់​នាង​!
4. Solji ជា​អ្នក​ទទួល​បាន​ជ័យ​លាភី​ដើម​ដំបូង​គេ​ក្នុង​កម្មវិធី​ ‘Mask King’!

3. JB ក្រុម GOT7

1. JB ភ្លក់​កា​រ​ថើ​ប​ដំបូង​ពេល​គាត់​អាយុ ១៣ ឆ្នាំ​។
2. គាត់​ចេះ​និយាយ​ភាសា​ជប៉ុន​។
3. កីឡា​ដែល​គាត់​ចូល​ចិត្ត​គឺបាល់​បោះ​ និង​បាល់​ទាត់​។
4. គាត់​ជា​កូន​ប្រុស​តែមួយ​គត់​ក្នុង​គ្រួសារ​។

4. B.I ក្រុម iKON

1. គាត់​ជា​អ្នក​ហ្វឹក​ហាត់​ត្រៀម​ចូល​សិល្បៈ​ក្នុង​ផលិតកម្ម​ YG តាំង​ពី​គាត់​អាយុ ១២ ឆ្នាំ​ (ឥឡូវ​គាត់​អាយុ ២១ ឆ្នាំ)​។​
2. បច្ចុប្បន្ន​ គាត់​មាន​ស្នាម​សាក់​ ៣ កន្លែង​ ‘like father like son, like master like man និង​ for the kingdom of heaven’ ដែល​ឋិត​នៅ​លើ​ត្រគាក​ស្តាំ​របស់​គាត់​។​
3. ទោះ​បី​តែ​មាន​ទំនុក​ចិត្ត​លើ​ឆាក​តន្ត្រី​ គេ​ប្រាប់​ថា B.I អៀន​ប្រៀន​ពេល​នៅ​ជាមួយ​មនុស្ស​ទើប​ស្គាល់​ថ្មី។
4. គាត់​ជា​អ្នក​គាំទ្រ​តួ​អង្គ​តុក្កតា​​ Mickey Mouse។

5. Jihyo ក្រុម TWICE

1. Jihyo ជា​មិត្ត​រួម​ថ្នាក់​របស់ Jiwoo ក្រុម​​ KARD។
2. ឈ្មោះ​ពីកំណើត​របស់​នាង​គឺ​ Park Jisoo ប៉ុន្តែ​ត្រូវ​បាន​ប្តូរ​ទៅ​ឈ្មោះ Jihyo មុន​ពេល​បង្ហាញ​ខ្លួន​ជាតារា​ចម្រៀង​ដំបូង​។​
3. នាង​បាន​រៀន​នៅ​ថ្នាក់​ទី៣ (ក្នុង​សាសា​បឋម​សិក្សា​) ពេល​ដែល​នាង​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​ផលិតកម្ម​ JYP Entertainment។
4. ថ្នាំ​ព្យាបាល​ជំងឺ​តាន​តឹង​ក្នុង​អារម្មណ៍​របស់​នាង​គឺ​ទៅ​!

6. Solar ក្រុម MAMAMOO

1. នាង​បាន​សម្តែង​ក្នុងកម្មវិធី​ ‘We Got Married’ ជាមួយ​នឹង​ Eric Nam។
2. ឈ្មោះ​ក្នុង​សិល្បៈ​របស់​នាង​មក​ពី​ចង្វាក់​ច្រៀង​ ‘do re me fa so la’ (so-la, solar) ដែល​ជា​ហេតុ​នាំ​ឱ្យ​នាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ច្រៀង​ក្នុង​សម្លែង​ខ្ពស់​​ខ្លាំង​។​
3. ក្រុម​ហ៊ីប​ហប់​ដែល​នាង​ចូល​ចិត្ត​គឺ​Lil Wayne និង​ Simon D។
4. ក្រៅ​ពី​ជា​មេក្រុម​ក្នុង​ក្រុម​ចម្រៀង​ MAMAMOO​ នាង​ក៏ជា​អ្នក​ចម្រៀង​នាំ​មុខ​ និង​ជា​មុខ​មាត់​របស់​ក្រុម​ដែរ​។

7. RM ក្រុម BTS

1. ឈ្មោះ​ក្នុង​សិល្បៈ​ដំបូង​របស់​គាត់​គឺ​ Runch Randa ប៉ុន្តែ​ត្រូវ​បាន​ប្តូរ​ទៅ​ Rap Monster សម្រាប់​ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ក្រុម​ BTS។ ឥឡូវ​ គេ​ហៅ​គាត់​ថា​​ RM។​
2. គ្រប់​គ្នា​ដឹង​ថា​ Namjoon ចេះ​និយាយ​ភាសា​អង់​គ្លេស​បាន​ល្អ​ ប៉ុន្តេ​តើ​អ្នក​ដឹង​ថា​គាត់​រៀន​និយាយ​ភាសា​នេះ​ដោយ​របៀប​ណា​ទេ​? គាត់​បាន​រៀន​ភាសា​នេះ​ដោយ​ខ្លួន​ឯង​ដោយ​មើល​វគ្គនីមួយៗ​នៃ​កម្មវិធី ‘Friends’ ​របស់ US TV។ គាត់​ក៏ចេះ​និយាយ​ភាសា​ជប៉ុន​ដែរ​។​
3. បទ​ចម្រៀង​ជាង​ ១០០ បទ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​របស់​គាត់​ដោយ​សមាគម​ Korea Music Copyright Association។
4. លោក RM បាន​សហការ​ជាមួយ​នឹង​តារា​ចម្រៀង​នៅ​បស្ចឹម​ប្រទេស​ប៉ុន្មាន​ដួង​រួម​មាន​ Wale និង​ Fall Out Boy!

8. Yenny ក្រុម Wonder Girls​  (ឥឡូវ​ក្រុម​នេះ​រម្សាយ​ហើយ​)

1. ក្រោយ​ពី​ក្រុម​ Wonder Girls ផ្អាក​សកម្ម​ភាព​ នាង​បាន​ក្លាយ​ជា​មេ​ក្រុម​នេះ​ក្នុង​ឆ្នាំ​២០១៥​ រហូត​ដល់​ក្រុម​នេះ​រម្សាយ​។ Sunye ជា​មេក្រុម​ដើម​ដំបូង​។​
2. នាង​ឋិត​ក្នុង​ចំណោម​តារា​ចម្រៀង​ប៉ុន្មាន​ដួង​ទៀត​របស់​ផលិតកម្ម JYPE ដែល​អត់​ជាប់​បម្រាមពី​ការ​បង្កើត​ស្នេហា​។​
3. Yenny ជា​អ្នក​គាំទ្រ​រឿង​ ‘Harry Potter’ នាង​ថែម​ទាំង​សាក់​​រូប​ដាវ​របស់​តួ​អង្គ​ Gryffindor នៅ​លើ​ភ្លៅ​ឆ្វេង​របស់នាង​។ នាង​បាន​បញ្ចូល​ឃ្លា “ខ្ញុំជា​នារី​គាំទ្រ Gryffindor” ​​ក្នុង​ចម្រៀង​ថ្មី​ក្រោយ​បង្អស់​របស់​នាង​មាន​ចំណង​ជើងថា​ ‘Pluhmm’។
4. នាង​តែង​បទ​ភ្លេង​ និង​និពន្ទ​ចម្រៀង​ជាង​ពាក់​កណ្តាល​របស់​ក្រុម​ Wonder Girls ក៏ដូច​ជា​ចម្រៀង​ផ្ទាល់​របស់​នាង​ដែរ​។​

9. S.coups ក្រុម Seventeen

1. ដំបូង​ S.coups គ្រោង​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ N’UEST!
2. គាត់​ដាក់​ឈ្មោះ​ក្នុង​សិល្បៈ​ដោយ​ខ្លួន​ឯង​។ អក្សរ​ ‘S’ បាន​មក​ពី​ឈ្មោះ​របស់​គាត់​ Sungcheol ខណៈពាក្យ  ‘coup’ បាន​មក​ពី​ឃ្លា​ coup d’état។
3. គាត់​មាន​ខ្សែ​ក្រវ៉ាត់​ខ្មៅ​ខាង​តៃ​ខ្វាន់​ដូ​។ គាត់​បាន​រៀន និង​ហ្វឹក​ហាត់​តៃ​ខ្វាន់​ដូ​រយៈ​ពេល ៧ ឆ្នាំ​
4. ដោ​យ​សារ​គាត់​ស្រឡាញ់​ការ​ចម្រៀង​ និង​សម្តែង​ គាត់​ក៏ចង់​ក្លាយ​ជា​តារា​សម្តែង​ម្នាក់​នៅ​ថ្ងៃ​អនាគត​។

10. Sowon ក្រុម G-Friend

1. បច្ចុប្បន្ន កំពុងរៀនយកសញ្ញាប័ត្រក្នងសម្រាប់ការសម្តែង និង Visual Media នៅសាកលវិទ្យាល័យ Sungshin Women’s University។

2. នាងជាអតីតអ្នកហ្វឹកហាត់នៅ DSP និងធ្វើការហ្វឹកហាត់ជាមួយនឹងសមាជិកនីមួយៗក្នុងក្រុម KARD !
3. នាងមានតួនាទីមួយក្នុងវីដេអូចម្រៀង To Me. 4 របស់ក្រុម Rainbow។ នាងចូលចិត្តដើរបង្ហាញម៉ូត។
4. នាងក៏ចូលចីត្តបង្ហាញស្តាយ និងឈុតសម្លៀកបំពាក់របស់នាងដែរ។

ប្រភព៖ allkpop

(Number Of Views: 2,703 times)