ស្រី​ស្រស់ CL ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​នៅ​លើ​កម្រាល​ព្រំ​ពណ៌ខ្មៅ​។ កាល​ពីថ្ងៃទី៩ ខែសីហា ព្រឹត្តិការណ៍សម្ពោធ​​ភាព​យន្ត​ហូលីវូឌ​រឿង​ ‘Mile 22’ ត្រូវ​បាន​ធ្វើ​ឡើងនៅ​សាល​មហោ​ស្រព​ ​Westwood Village Theater ក្នុង​ទីក្រុង Los Angeles។

អ្នកដឹក​នាំ​រឿង Peter Berg និង​តារា​សម្តែង​ក្នុង​រឿង​នេះ​រួម​មាន​ Mark Wahlberg, John Malkovich, Lauren Cohan, Iko Uwais, Ronda Rousey, CL និង​តួ​អង្គ​ដទៃ​ទៀត​បាន​មក​ចូល​រួម​កចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​

តារា​ចម្រៀង​កូរ៉េ​រូប​នេះ​បាបង្ហាញ​ខ្លួន​ក្នុងឈុត​ពណ៌​ខ្មៅ​ដ៏សិច​ស៊ី​ និងរំភើប​នឹង​ការ​បង្ហាញ​ខ្លួន​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​ហូលីវូដ​ដំបូង​ទាំង​មាន​ទំនុក​ចិត្ត​ខ្ពស់​។​ ភាព​យន្ត​រឿង ‘Mile 22’ នឹង​ដាក់​ឱ្យ​បញ្ចាំង​ក្នុង​​មហោស្រព​ផ្សេងៗ​នៅ​ថ្ងៃទី១៧ ខែសីហា​៕

ប្រភព៖ allkpop

(Number Of Views: 758 times)