ក្រុម BTS បាន​ចេញ​វីដេអូ​ខ្លី​សម្រាប់​  ‘Love Yourself: Answer’ ដែល​ជា​តម្រុយ​ពី​ការ​វិល​វិញ​របស់​ពួកគេ​។ វីដេអូ​ខ្លី​ពី​ការ​វិល​វិញ​របស់​ពួក​គេ​នេះ​មាន​ចំណង​ជើងថា “Epiphany” ដែល​មាន​វត្តមាន​របស់ Jin។ សមាជិក​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ក្រុម BTS នេះ​បាន​បង្ហាញ​នូវ​សម្លេង​ដ៏ពីរោះ​រណ្តំ​របស់​គាត់​ក្នុង​ចម្រៀង​បែប​មនោសញ្ចេតនា​​ដែល​និយាយ​​ពី​បំណង​ចិត្ត​របស់​បុគ្គល​ម្នាក់​ចំពោះ​សេចក្តីស្រឡាញ់​។ ទន្ទឹម​នឹង​នេះ ក្រុម​ BTS កំពុង​កម្តៅ​សាច់​ដំុ​សម្រាប់​ការ​វិល​វិញ​របស់​ពួក​គេ​ជាមួយ​នឹង​អាល់​ប៊ុម​សម្រួល​ថ្មី​នេះ​ដែល​បាន​កំណត់​ចេញ​នៅ​ថ្ងៃទី២៤ ខែសីហា​៕

ប្រភព៖ allkpop

(Number Of Views: 466 times)