នៅ​ថ្ងៃទី១០ ខែសីហា ផលិតកម្ម Polaris Entertainment បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា​ពួកគេ​បាន​ចុះ​កុង​ត្រា​ផ្តាច់​មុខ​មួយ​ជាមួយ​នឹង​ Sunye អតីត​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ស្រី  Wonder Girls។

ភ្នាក់​ងារ​នេះ​បាន​និយាយ​ថា “យើង​បាន​ពិភាក្សា​រឿង​ជា​ច្រើន​ទាក់​ទង​នឹង​កុង​ត្រា​នេះ​រយៈ​ពេល​យ៉ាង​យូរ​ជាមួយ​នឹង​ Sunye ហើយ​ក្រោយ​មក យើង​ក៏​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ជា​វិជ្ជមាន​…យើង​ដឹង​ថា​មាន​សំណួរ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់ Sunye ក្នង​វិស័យ​សិល្បៈ​​​ ប៉ុន្តែ​គ្មាន​ផែនការ​ផ្សព្វ​ផ្សាយ​ណា​ត្រូវ​បានកំណត់​ជាក់​លាក់​នៅ​ឡើយ​។ សូម​បង្ហាញ​ស្នាម​ញញឹម​ជា​​ការ​អបអរ​ដ៏កក់​ក្តៅ​របស់​លោក​អ្នក​សម្រាប់ Sunye ដែល​សង្ឃឹម​ថា​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ជីវិត​ទី៣ របស់​នាង​ក្រោយ​ពី​បាន​ចំណាយ​ពេល ៥ ឆ្នាំ​ដើម្បី​បំពេញ​នាទី​ជា​ម្តាយកូន​ពីរ​ និង​ប្រពន្ធ​ក្នុង​គ្រួសារ​ដ៏រីករាយ​មួយ​​”។

នៅ​ចុង​បញ្ចប់​ ផលិតកម្ម​នេះ​បាន​និយាយ​បន្ថែម​ថា “យើង​អរគុណ​ចំពោះ Sunye ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏លំបាក​មួយ​នេះ​។ យើង​សង្ឃឹម​នឹង​ក្លាយ​ជាគ្រួសារ​ដែល​នាង​អាច​ពឹង​ពាក់​បាន​ក្នុង​គ្រា​លំបាក​”៕

ប្រភព៖ allkpop

(Number Of Views: 135 times)