កន្លងទៅ​ Baekhyun សមាជិក​ក្រុម​ចម្រៀង EXO ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ដោយ​សារ​តែ​ផ្ទៃ​មុខ​ដ៏ស្រស់​ស្អាត​ដូច​ទារកគួរ​ឱ្យ​ស្រឡាញ់​​របស់​គាត់​ ប៉ុន្តែ​ឥឡូវ​ព្រោះ​តែ​ការ​តម​តាម​របប​អាហារ​ និង​ការ​ហាត់​ប្រាណធ្វើ​​ឱ្យ​មុខ​របស់​គាត់​ដែល​ធ្លាប់​ស្រស់​ស្អាត​ដូច​ទារក​បែ​រ​ជា​ស្គម​មើល​មិន​សឹង​ស្គាល់​ទៅ​វិញ​បើ​តាម​រយៈ​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​គាត់​កាល​ពីពេលថ្មីៗនេះ​។

ថ្គាម​ និង​ចង្កា​របស់​គាត់​ហាក់​ដូច​ជា​មើល​ទៅ​កាន់​តែ​ស្រួច​ មុខ​ស្គម​ ដោយ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​មុខ​របស់​គាត់នេះ​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ព្រួយ​បារម្ភ​។ មនុស្ស​ជា​ច្រើន​និយាយ​ថា​ការ​តម​ធ្វើ​តាម​របប​អាហារ​របស់​គាត់​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឱ្យ​គាត់​មាន​រាង​ស្អាត​ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី អ្នក​គាំទ្រ​ជា​ច្រើន​និយាយ​ថា​គាត់​នៅ​តែ​សង្ហា​។​

ក្រោយ​មក អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភ​របស់​ពួកគេ​តាម​រយៈ​បណ្តាញ​សង្គម​។ វា​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្តូរ​មុខ​ធម្មតា​ទេចាំបាច់​បារម្ភ​ធ្វើ​អី?

 

 

ប្រភព៖ koreaboo

(Number Of Views: 1,002 times)