Sunmi កំពុង​ត្រៀម​ខ្លួន​វិល​វិញ​! នៅ​ថ្ងៃទី១១ ខែកក្កដា អ្នកតំណាង​ខាង​ផលិតកម្ម​ប៉ុន្មាន​នាក់​បាន​រាយការណ៍​ថា​ Sunmi បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជាមួយ​នឹង​អាល់​ប៊ុម​ថ្មី​របស់​នាង​ហើយ​។ យោង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា​ ចំណង​ជើង​ចម្រៀង និង​បទ​ចម្រៀង​នៅ​ផ្នែក​ម្ខាង​ទៀត​ត្រូវ​បាន​ជ្រើ​ស​រើស​ហើយ​ ហើយ​ការ​ថត​រូប​ និង​វីដេអូ​សម្រាប់​ចម្រៀង​នេះ​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីរាយការណ៍​ទាំង​នេះ ភ្នាក់​ងារ​របស់​នាង​ MAKEUS Entertainment បាន​បញ្ចេញ​មតិ​ដូច្នេះ “នាង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិល​វិញ​នៅ​ខែកញ្ញា ។ គេ​មិន​ទាន់​សម្រេច​ចិត្ត​រើស​ពេល​ និង​ទម្រង់​ជាក់​លាក់​នៃ​អាល់​ប៊ុម​នេះ​នៅ​ឡើយ​”។ ការ​ចេញ​ចម្រៀង​នា​ពេល​ខាង​មុខ​នេះ​នឹង​ជា​ចម្រៀង​ដំបូង​របស់​នាង​ចាប់​តាំង​ពី​នាង​វិល​វិញ​ជាមួយ​បទ “Heroine” ក្នុង​ខែមករា។​ តើ​ប្រិយ​មិត្ត​រំពឹង​ចង់​បាន​ចម្រៀង​បែប​ម៉េច​ពី Sunmi លើក​នេះ​?

ប្រភព៖ soompi

(Number Of Views: 167 times)