ក្រុម​ចម្រៀង BTS ជាប់​ចំណាត់​ថ្នាក់​ក្នុង​គេ​ហ​ទំព័រ Billboard ម្តង​ទៀត​ហើយ​ដោយ​បទ​ ‘Love Yourself: Tear’ របស់​ពួក​គេ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៧ ក្នុង​តារាង​ចំណាត់កំពូល​​ចម្រៀងទាំង​២០០ ឈ្មោះ​ Billboard 200 ​ក្នុង​សប្តាហ៍​នេះ​! សប្តាហ៍​នេះ​គឺជា​សប្តាហ៍​ទី៧ ហើយ​ដែល​អាល់​ប៊ុម​នេះ​នៅ​តែ​មាន​វត្ត​មាន​ក្នុង​តារាង​ទាំង​នេះ​។

អាល់​ប៊ុម​នេះ​ក៏បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​តារាង​ចំណាត់​ថ្នាក់​អាល់​ពិភព​លោក World Albums​ លេខ ៣ ក្នុង​តារាង​ Independent Albums លេខ ១៨ ក្នុង​តារាង Album Sales និង​លេខ ៣៣ ក្នុង​តារាង​ Canadian Albums។ ចម្រៀង​ក្រប​មុខ​ដែល​មាន​ចំណង​ជើង​ថា “Fake Love” បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣៦ ក្នុង​តារាង​ Mainstream Top 40 Pop Song។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ចម្រៀង BTS បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង Social 50 លើក​ទី៨២ និង​លេខ ៥ លើ​តារាង​ Artist 100។ សូម​ចូល​រួម​អបអរ​ជោគ​ជ័យ​ដ៏អស្ចារ្យ​នេះ​!

ប្រភព៖ allkpop

(Number Of Views: 579 times)