សមាជិក​ទាំង ៧ នាក់​នៃ​ក្រុម​ចម្រៀង​ប្រុស BTOB នឹង​នៅ​តែ​នៅ​ជុំ​គ្នា​ដដែល​។ ផលិតកម្ម CUbe Entertainment បាន​ប្រាប់​ថា​សមាជិក​ទាំង​អស់​នៃ​ក្រុម​នេះ​រួម​មាន  Eunkwang,  Minhyuk,  Changsub,  Hyunsik, Peniel, Ilhoon និង​ Sungjae បាន​បន្ត​កុង​ត្រា​របស់​ពួក​គេ​ជាមួយ​នឹង​ភ្នាក់​ងារ​នេះ​ទៀត​។ ផលិតកម្មនេះ​បាន​បញ្ចេញ​មតិ​ដូច្នេះ “សមាជិក​ទាំង​អស់​ចង់​បន្ត​នៅ​ជាមួយ​គ្នា​ក្នុង​ក្រុម​ BTOB និង​ចង់​រក្សា​ការ​សន្យា​របស់​ពួក​គេ​ជាមួយ​នឹង​អ្នកគាំទ្រ​ទាំង​អស់​”។

ផលិតកម្មនេះ​នឹង​បន្ត​ជួយ​ជ្រោម​ជ្រែង​ក្រុម BTOB ខណៈ​ពួក​គេ​ផ្សព្វ​ផ្សាយ​ចម្រៀង​ និង​សំណូម​ឱ្យអ្នក​គាំទ្រ​ទាំង​អស់​បន្ត​ស្រឡាញ់ និង​គាំទ្រ​ពួក​គេ​។ កម្រ​មាន​ក្រុម​ចម្រៀង​កូរ៉េ​ណា​ដែល​បន្ត​ផ្សព្វ​ផ្សាយ​ចម្រៀង​ជាមួយ​គ្នា​បាន​យូរ​ដូច​ក្រុម​ BTOB នេះ​ណាស់​៕

ប្រភព៖allkpopsoompi

(Number Of Views: 126 times)