Soribada បាន​ប្រកាស​ពី​ឈ្មោះ​ក្រុម​ចម្រៀង​ទាំង​អស់​ដែល​ត្រៀម​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ពាន​រង្វាន់ចម្រៀង​កូរ៉េ​ឆ្នើម​ឆ្នាំ​២០១៨ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា​ ​2018 Soribada Best K-Music Awards ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​មា​ន​វត្ត​មាន​របស់​ក្រុម​ចម្រៀង BTS ក៏ដូច​ជា​តារា​ចម្រៀង​កូរ៉េ​ល្បីៗ​ដូច​ជា​ Tae Jin Ah និង​ Hong Jin Young។

ពួក​គេ​ចូល​រួម​ជាមួយ​នឹង​ក្រុម​ចម្រៀង​ដែល​បាន​ប្រកាស​ខ្លួន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​កន្លង​ទៅ​រួម​មាន​ក្រុម TWICE, Wanna One, Red Velvet និង​ក្រុម​ NU’EST W ។

ព្រឹត្តិការណ 2018 SOBA ចង់​បង្កើ​ត​ឱកាស​ដ៏មិន​អាច​បំភ្លេច​បាន​មួយ​ដែល​ជា​ពេល​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ជុំ​វិញ​ពិភព​លោកអាច​មក​អបអរ​តារា​ចម្រៀង​ទាំងឡាយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​២០១៨​នេះ​។

ពួក​គេ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បោះ​ឆ្នោត​តាម​អន​ឡាញ​មួយ​សម្រាប់​ពាន​រង្វាន់​ដ៏​អស្ចារ្យ​បំផុត​របស់​ពួក​គេ​។ អ្នក​គាំទ្រ​នៅ​ជុំ​វិញ​ពិភព​លោក​អាច​ធ្វើ​ការ​បោះ​ឆ្នោត​តាម​រយៈ​គេហ​ទំព័រ​ធំៗ​ និង​កម្មវិធី​តាម​ទូរសព្ទ​ដៃ​របស់​កម្មវិធី​ពាន​រង្វាន់​នេះ​។

ព្រឹត្តិការណ៍ 2018 SOBA នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៣០ ខែសីហា នៅ​ពហុកីឡ​ដ្ឋាន​ Olympic Park Gymnastic Arena៕

ប្រភព៖ koreabooallkpop

(Number Of Views: 1,656 times)