កញ្ញា Yoona បាន​សុំ​អង្វរ​ពួក​​ហេក​ឃឺ​ឱ្យ​ឈប់​ផ្លាស់​ប្តូរ​ព័ត៌មាន​របស់​នាង​។ នាង​បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា​ទង្វើ​នេះ​បាន​ចាប់​ផ្តើមកើត​​ឡើង​តាំង​ពី​ពេល​ណា​នោះ​ទេ​ ប៉ុន្តែ​លេខ​កូដ​សម្ងាត់​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ហើយ​ អញ្ចឹង​បាន​ជា​ខ្ញុំ​ចូល​ក្នុង​គណនី​របស់​ខ្ញុំ​មិន​បាន​…ខ្ញុំ​មិន​អាច​ចេញ​ និង​ចូល​ទៅ​កាន់​គណនី​របស់​ខ្ញុំ​បាន​ដែរ​។ រឿង​នេះ​បាន​ឡើង​ទៀត​កាល​ពីម្សិល​មិញ​។ ទង្វើ​នេះ​បានកើត​​ឡើង​ញឹក​ញាប់​ក្នុង​គណនី​ផ្ទាល់​ខ្លួន​មួយ​នេះ​ដែល​ខ្ញុំ​តែង​ប្រើ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​គាំទ្រ​ជា​ច្រើន​។ រឿង​នេះ​បានកើត​ឡើង​ញឹក​ញាប់​ និង​មិន​ត្រឹម​តែ​កើត​ឡើង​ក្នុង​គណនី​អ៊ីន​ស្តាក្រាម​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​យក​រឿង​នេះ​មក​និយាយ​ដោយ​បើ​កចំហ​ឥឡូវ​ ពីព្រោះ​ដោយ​សារ​តែ​វា​បង្ក​ឱ្យ​រំខាន​ដល់​ការ​ងារ​​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ និង​នាំ​ឱ្យមាន​ក្តី​បារម្ភ​។ សូម​មេត្តា​ជួយ​លាក់​​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ និង​​កុំ​ផ្លាស់​ប្តូរ​វា​បាន​ទេ​”៕

ប្រភព៖ ilovekstars

(Number Of Views: 457 times)