Jaehyun សមាជិកក្រុម Golden Child ថា V ក្រុម BTS ជាតារាគំរូសម្រាប់ស្តាយរបស់គាត់
Jaehyun សមាជិកក្រុមចម្រៀង Golden Child លើកសរសើរ V សមាជិកក្រុមចម្រៀង BTS។ Jaehyun និង Bomin ដែលជាសមាជិកក្នុងក្រុមចម្រៀងប្រុសទើបរះថ្មីរបស់ផលិតកម្ម Woollim Entertainment បានបង្ហាញភាពទាក់ទាញរបស់ពួកគេក្នុងរូបភាពថតផ្សាយឱ្យទស្សនាវដ្តី ‘Ceci។
ក្នុងផ្នែកមួយនៃបទសម្ភាសន៍ គេបានសួរសមាជិកពីរនាក់នេះអំពីស្តាយទាំងប៉ុន្មានដែលពួកគេមិនអាចបំភ្លេចបានសោះដែលពួកគេបានសាកល្បងកន្លងទៅ។ Bomin បានឆ្លើយថា “ស្តាយនេះនឹងបង្ហាញខ្លួននៅថ្ងៃនេះ។ ខ្ញុំជាសមាជិកពៅគេ ដូច្នេះខ្ញុំមិនដែលបង្ហាញឱ្យគេឃើញស្បែកខ្ញុំពីមុនទេ។ ខ្ញុំបានបង្ហាញសាច់ស្មារបស់ខ្ញុំឱ្យគេឃើញលើកដំបូងនៅថ្ងៃនេះ”។
បន្ទាប់មក Jaehyun បានលើកមកនិយាយអ្នកដែលជាគំរូសម្រាប់ស្តាយរបស់គាត់ និងនិយាយថា ” បង V សមាជិកក្រុមចម្រៀង BTS គឺជាតារាគំរូសម្រាប់ស្តាយរបស់ខ្ញុំ។ ពេលណាខ្ញុំបានឃើញម៉ូតរបស់គាត់នៅព្រលានយន្តហោះ គាត់មើលទៅស៊ីវិល័យណាស់ហាក់ដូចជាអ្នកជំនាញណាម្នាក់ធ្វើស្តាយនោះសម្រាប់គាត់អញ្ចឹង។ ខ្ញុំបានរក្សាទុករូបភាពរបស់គាត់ទាំងនោះ ដោយគិតថាខ្ញុំក៏អាចស្លៀកពាក់យ៉ាងស្រស់ស្អាតដូចរាមច្បងរបស់ខ្ញុំបានដែរឬ”៕