ឥទ្ធិពល​ និង​លទ្ធ​ភាព​ទាក់​ទាញ​មនុស្ស​ដែល​​ក្រុ​ម​ចម្រៀង​ប្រុស​នេះ​​មាន​គឺពិត​ជា​អស្ចារ្យ​ណាស់​។ ប្រាកដ​ណាស់​​ ក្រុម EXO គឺជា​ក្រុម​ចម្រៀង​ប្រុស​មួយ​ដ៏មាន​ប្រជា​ប្រិយ​ភាព​បំផុត​ក្នុង​ចំណោម​ក្រុម​មាន​ប្រជា​ប្រិយ​ដទៃ​ទៀត​។

ដូច្នេះ​នៅ​ពេល​ដែល​ក្រុម​ចម្រៀង​កូរ៉េ​ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​នៅ​គ្រប់​ទិស​ទី​នេះ​ធ្វើ​ការ​ប្រគំ​តន្ត្រី អ៊ីន​ធឺណេត​ក្លាយ​ជា​កន្លែង​អ្នក​គាំទ្រ​ជា​ច្រើន​ដណ្តើម​គ្នា​ព្យាយាម​ទិញ​សំបុត្រ។ ថ្មីៗ​នេះ សម្រាប់​​ការ​​ប្រគំ​តន្ត្រី​ “ElyXiOn [dot]” ប៉ុន្មាន​ថ្ងៃ​នៅ​សេអ៊ូល​ដែល​បន្ថែម​លើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភព​ទី៤ របស់​ក្រុម​នេះ​ មាន​មនុស្ស​ 1.15 លាន​នាក់​ព្យាយាម​ទាក់ទង​គេហ​ទំព័រ​លក់​សំបុត្រ​តាមអន​ឡាញ​ក្នុង​ពេល​ដំណាល​គ្នា​។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​នឹង​លទ្ធ​ផល​នេះ​ខណៈ​ទទួល​ស្គាល់​ថា​ដោយ​មាន​ចំនួន​អ្នក​គាំទ្រ​ច្រើន​ដូច​នេះ ក្រុម EXO ពិត​ជា​មាន​ឥទ្ធិពល​មែន​ និង​ជា​ក្រុម​ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង​នៅ​ខាង​ក្នុង​ និង​ក្រៅ​ប្រទេស​កូរ៉េ​។​

តាម​ពិត​ ក្នុង​ចំណោម​ការ​ប្រគំ​តន្ត្រី​កូរ៉េ​ភាគ​​ច្រើន​ ការ​ប្រគំ​តន្ត្រី​របស់​ក្រុម EXO ក៏ទាក់​ទាញ​ “អ្នក​យក​សំបុត្រ​ទៅ​លក់​បន្ត​” ដែល​ប្រើ​កម្មវិធី​កុំ​ព្យូទ័រ​មួយ​ចំនួន​ដើម្បី​ប្រមូល​ទិញ​សំបុត្រ​ទាំង​នេះ​លឿន​ជាង​អ្នក​គាំទ្រពិត​ប្រាកដ​ជា​ច្រើន​ទៅ​ទៀត​។​ ទង្វើ​របស់​អ្នក​ប្រមូល​យក​សំបុត្រ​ទៅ​​លើក​ខុស​ច្បាប់​ដោយ​ប្រើ​​កម្មវិធី​ធំៗ​តាម​អន​ឡាញ​នេះ​គឺជា​បញ្ហា​​មិន​អាច​ដោះ​ស្រាយ​បាន​ដែល​បន្ត​បង្ក​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទិញ​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​កូរ៉េ​។​

 

 

ទោះ​ជាយ៉ាង​នេះ​ក្តី អ្នក​គាំទ្រ​ក្រុម​ EXO ដែល​មាន​សំណាង​ជា​ច្រើន​ដែល​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ​បាន​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ក្រុម​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​!

ប្រភព៖ koreaboo

(Number Of Views: 1,031 times)