អ្នក​បក​ប្រែ Ahn Hyun Mo បាន​ដាក់​ងារ​ឱ្យ​ប្រធានធិបតី​ Donald Trump ជា​បុគ្គល​ពិបាក​បក​ប្រែ​ឱ្យ​បំផុត​។ កាល​ពីថ្ងៃទី៥ ខែកក្កដា Ahn Hyun Mo, Park Kyung Lim, Jessi និង​ Kim Ji Hye បាន​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្មវិធី ‘Happy Together 3’ របស់​ទូរទស្សន៍ KBS។ Ahn Hyun Mo ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ព្រោះ​តែ​ទេពកោសល្យ​បក​ប្រែ​យ៉ាង​រលូន​របស់​នាង​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​ដូច​ជា​កម្មវិធី​ពាន​រង្វាន់​ចម្រៀង Billboard ឆ្នាំ២០១៨​ សន្និបាតរវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ និង​កម្មវិធីផ្សេង​ៗ​ទៀត​ត្រូវ​បាន​គេ​សួរ​ពី​បទ​ពិសោធន៍​ក្នុងការ​បក​ប្រែ​របស់​នាង។

សំណួរ​មួយ​សួរ​ថា​វា​គឺជា​ការ​លំបាក​ទេ​ដែ​ល​នាង​បក​ប្រែ​ឱ្យ​តារា​ចម្រៀង​សម័យ​សញ្ជាតិ​អាមេរិក​ជា​ច្រើន​ដែល​ប្រើ​ភាសា​ក្រៅ​ផ្លូវ​ការ​អំឡុង​ពេល​កម្មវិធី​ពាន​រង្វាន់ ‘BBMA’។ Ahn Hyun Mo បាន​ឆ្លើយថា​ “ខ្ញុំ​មិនមាន​ការ​លំបាក​ច្រើន​អំឡុង​ពេល​កម្មវិធី​ពាន​រង្វាន់​នេះ​ទេ​។ តាម​ពិត ខ្ញុំ​បាន​ជួប​ការ​លំបាក​អំឡុង​ពេល​សន្និបាត​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ទៅ​វិញ​ទេ​”។​ នាង​បាន​ពន្យល់​ថា​ “ខ្ញុំ​បាន​បក​ប្រែ​ឱ្យ​លោក Trump បី​បួន​ដង​។ គាត់​ប្រើ​វាក្យ​សព្ទ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត​”។ នាង​បានលើក​យក​​ឃ្លា​ពីរ​មក​ធ្វើ​ជា​គំរូ​​មាន​ដូច​ជា​ “great” និង​  “a lot of” ។  Ahn Hyun Mo បាន​បន្ត​និយាយ​ថា “បើ​សិន​អ្នក​បក​ប្រែ​បក​ប្រែ​ឃ្លា​ទាំង​នេះ​ត្រង់ៗ​ នោះ​ស្តាប់​ទៅ​គាត់​ប្រើពាក្យ​និយាយ​ដូច​ជា​សិស្ស​នៅ​ថ្នាក់​បឋម​ម្នាក់​អញ្ចឹង​។ ដូច្នេះ​ខ្ញុំ​ព្យាយាម​ប្តូរ​ប្រើ​ពាក្យ​ទាំង​នេះវិញ​ដូច​ជា  ‘fabulous’, ‘good’, ‘fantastic’ (គ្រប់​ពេល​គាត់​និយាយ​ពាក្យ great) ៕

ប្រភព៖ allkpop

(Number Of Views: 200 times)