ស្រីស្អាត​ក្នុង​ក្រុម​ចម្រៀង​ស្រី Black Pink ជាប់​កំណត់​ត្រា​សម្រាប់​ MV ដែល​មាន​គេ​ចុច​មើល​ច្រើន​បំផុត​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​សម្រាប់​ក្រុម​ចម្រៀង​កូរ៉េ​។ កាល​ពីថ្ងៃទី៥ ខែកក្កដា អ្នក​តំណាង​ម្នាក់​ពីគេហ​ទំព័រ​ YouTube បាន​ចែក​រំលែក​ចំនួន​ការ​ចុច​មើល​ជា​ផ្លូវ​ការ​សម្រាប់​វីដេអូ​​ចម្រៀង “DDU-DU DDU-DU” របស់​ក្រុម​ចម្រៀង​ស្រី Black Pink ។

យោង​តាម​សម្តី​របស់​អ្ន​ក​តំណាង​រូប​នេះ​ឱ្យ​ដឹង​ថា​វីដេអូ​ចម្រៀង​នេះ​បាន​ចេញ​ដំបូង​កាល​ពីថ្ងៃទី១៥ ខែមិថុនា​ ដោយ​មាន​អ្នក​ចុច​មើល​ចំនួន 36.2 លាន​ដង​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​ដែល​ជា​ចំនួន​អ្នក​ចុច​មើល​ច្រើន​ជាង​គេ​បំផុតក្នុង​រយៈ​ពេល ២៤ ម៉ោង​សម្រាប់​ក្រុម​ចម្រៀង​កូរ៉េ​។

ក្រុម​ចម្រៀង​ស្រី Black Pink បាន​បំបែក​កំណត់​ត្រាវីដេអូ​ចម្រៀង​​របស់​តារា​ចម្រៀង​ Psy ​មាន​ចំណង​ជើង​ថា “Gentleman” ដែល​មាន​អ្នក​ចុច​មើល​ចំនួន 36 លាន​ដង​ក្នុង​រយៈ​ពេល​ ២៤ ម៉ៅងក៏ដូច​ជា​បទ​ចម្រៀង​របស់​ក្រុម ​BTS ​មាន​ចំណង​ជើងថា​ “Fake Love” ដែល​មាន​អ្នក​ចុច​មើល​ចំនួន 35.9 លាន​ដង​។

មិនត្រឹម​តែ​ប៉ុណ្ណោះ​ វីដេអូ​ចម្រៀង​បទ “DDU-DU DDU-DU” របស់​ក្រុម Black Pink ក៏ជា​វីដេអូ​ចម្រៀង​ទីពីរ​ដែល​មាន​អ្នក​ចុច​មើល​ច្រើន​ជា​ង​គេ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​គ្រប់​ពេល​បន្ទាប់​ពី​វីដេអូ​ចម្រៀង​បទ “Look What You Made Me Do” របស់​តារា​ចម្រៀង Taylor Swift ដែល​មាន​អ្នក​ចុច​មើល​ចំនួន 43.2 ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​។​ សូម​ចូល​រួម​អបអរ​ក្រុម Black Pink៕

ប្រភព៖ allkpop

(Number Of Views: 970 times)