ប្រហែល​ជា​ចម្រៀង​របស់​ក្រុម​ចម្រៀង​ប្រុស EXO ឬ BTS នឹង​ត្រូវ​ចាក់​ឱ្យ​គ្រប់​គ្នា​ស្តាប់​អំឡុង​ពេល​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក​! ព្រឹត្តិការណ៍ The FIFA World Cup បាន​ផ្តល់​ឱកាស​ឱ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​ធ្វើ​ការ​ជ្រើស​រើស​ចម្រៀង ៤ បទ​សម្រាប់​ចាក់​នៅស្តាត​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភ​ព​លោក​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​​ប្រទេស​រូស្សុី​។

បទ​ចម្រៀង​ប៉ុន្មាន​បទ​ដែល​គេ​បាន​ដាក់​ឱ្យ​ជ្រើស​រើស​រួម​មាន​បទ “Fake Love” របស់​ក្រុម​ BTS បទ “Power” របស់​ក្រុម EXO បទ “Mi Gente” របស់ J Balvin និង​បទ “The Middle” របស់ Zedd ។ យោងតាម​លទ្ធ​ផល​នៃ​ការ​ជ្រើ​ស​រើស​ចម្រៀង​ទាំង​នេះ​កន្លង​មក​ឱ្យ​ដឹង​ថា​ប្រហែល​ជា​ចម្រៀង​របស់​កូរ៉េ​នឹង​ត្រូវ​ចាក់​នៅ​ក្នុង​ស្តាត​នៃ​ព្រឹត្តិការណ៍ World Cup នេះ​។

ក្នុង​រយៈ​ពេល ៩ ម៉ៅង​ដែល​គេ​ទុក​ឱ្យ​រើស​ចម្រៀង​ទាំង​នេះ ឥលូវ​ បទ​ចម្រៀង​របស់​ក្រុម BTS និង​ក្រុម EXO កំពុង​តែ​ប្រជែង​ប្រកៀក​ប្រកិត​គ្នា​​មែន​ទែន​ ប៉ុន្តែ​ក្រុម​ BTS កំពុង​នាំមុខ​។​

មក​ទល់​ពេល​នេះ បទ “Fake Love” របស់​ក្រុម​ BTS ទទួល​បាន​សម្លេង 48% ខណៈ​បទ “Power” របស់​ក្រុម EXO ទទួល​បាន​សម្លេង 47% បទ “Mi Gente” របស់ J Balvin ទទួល​បាន​សម្លេង 3% និង​បទ “The Middle” របស់ Zedd ទទួល​បាន​សម្លេង 2%។

យោង​តាម​សម្តី​របស់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង BTS មួយ​ចំនួន​ឱ្យ​ដឹង​ថា​ ក្រុ​ម​អ្នក​គាំទ្រ​ចម្រៀង​កូរ៉េ​ដទៃទៀត​ពិត​ជា​កំពុង​គាំទ្រ​បទ “Power” របស់​ក្រុម EXO ដោយ​ពួក​គេ​បាន​រួម​កម្លាំង​គ្នា​ដើម្បី​ប្រជែង​ជាមួយ​នឹង​យើង​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ទាំង ARMYs និង​ EXO-Ls បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​គ្នា​ដើម្បី​ជួយ​ឱ្យ​ចម្រៀង​នៃ​ក្រុម​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​ត្រូវ​បាន​គេ​ជ្រើ​ស​រើស​ចាក់​ក្នុង​ព្រឹត្តិការណ៍​ World Cup នេះ​។

ប៉ុន្តែ​អ្នក​គំាទ្រ​ដទៃ​ទៀត​បាន​ប្រាប់​ហេតុ​ផល​ថា​ពួកគេ​ជ្រើ​ស​រើស​បទ “Power” ពី​ព្រោះ​វា​ស័ក្តិសម​​សម្រាប់​ចាក់​នៅ​ព្រឹត្តិការណ៍ World Cup ។

មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​​ថា​ចម្រៀង​មួយ​ណា​នឹង​ត្រូវ​ចាក់​ក្នុង​ស្តា​ត​នៃ​​ព្រឹត្តិការណ៍​ World Cup ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ យើង​ហាក់​ដឹង​ហើយ​ថា​ចម្រៀង​របស់​កូរ៉េ​នឹង​អាច​ចាក់​ក្នុង​ព្រឹត្តិការណ៍​ World Cup  នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 2,028 times)