តារា​ចម្រៀង Park Bom បាន​ប្រាប់​ពី​ក្តី​ស្រឡាញ់​មិន​ប្រែ​ប្រួល​ជាប់​រហូត​របស់​នាង​សម្រាប់​ក្រុម​ចម្រៀង​ស្រី​ 2NE1 ដែល​ត្រូវ​បាន​រម្លាយ​ចោល​ហើយ​។ គួរ​រំលឹក​ផង​ដែរ​ ក្រុម​ចម្រៀង​ស្រី​នេះ​ត្រូវ​បាន​គេ​រំលោយ​ចោល​ក្នងខែវិច្ឆិកា ឆ្នាំ២០១៦​ ប៉ុន្តែ​ស្តាប់​ទៅ​ហាក់​ដូច​ជា​ស្រី​ស្រស់ Park Bom នៅ​តែ​នឹក​រលឹក​កាល​នៅជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី​របស់​ផលិតកម្ម YG Entertainment នេះ​។ កាល​ពីថ្ងៃទី៤ ខែកក្កដា នាង​បាន​បង្ហោះ​រូប​ភាព​នៅ​ខាង​ក្រោ​ម​នេះ​អម​ដោយ​សារ​ដ៏សាមញ្ញ​ដូច្នេះ “ក្រុមចម្រៀង 2NE1 អមតៈ”។ ក្នុង​រូប​ភាព​នេះ​ នាង​បាន​ប្រើ​ដៃ​ធ្វើ​ជានិមិត្ត​សញ្ញា​របស់​ក្រុម 2NE1 ។ ក្នុង​ព័ត៌មាន​មួយ​ផ្សេង​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ នាង​បាន​ប្រាប់​ពីគម្រោង​មួយ​ចំនួន​របស់​នាង​ដើម្បី​វិល​វិញ​ក្នុ​ងនាម​ជា​តារា​ចម្រៀង​ទោល​ម្នាក់​។ ចុះ​ប្រិយ​មិត្ត​វិញ​នឹក​ក្រុម 2NE1 ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 270 times)