ទើប​តែ​រយៈ​ពេល ៤ ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​ទម្លាយរឿង​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​ឱ្យ​គេ​ដឹង​ ប៉ុន្តែ​ឥឡូវ​ស្រាប់​តែ​ Suzy និង​ Lee Dong Wook បែរ​ជា​បញ្ចប់​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​​វិញ​ នេះ​បើ​តាម​សម្តី​របស់​មនុស្ស​ជា​ច្រើន​។​

សេចក្តីរាយការណ៍​ផ្តាច់​មុខ​មួយ​ពី​សារ​ព័ត៌មាន Osen ឱ្យ​ដឹង​ថា​ ថ្មីៗ​នេះ​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​ហើយ​។ ពួក​គេ​បាន​ប្រកាស​ពី​ទំនាក់​ទំនង​ស្នេហ៍​នេះ​ក្នុង​ខែមីនា ដោយ​លើក​ឡើង​ថា​ពួក​គេ​បាន​កំពុង​ឋិត​ក្នុង​​ដំណាក់​កាល​ស្វែង​យល់​ចិត្ត​គ្នា​។

ទាំង​ Lee Dong Wook និង​ Suzy ពិត​ជា​មមាញឹក​នឹង​ការ​ថត​រឿង និង​ការ​ងារ​ដែល​បាន​គ្រោង​ទុក​ជា​មុខ​ជា​ច្រើន​ ដោយ​នេះជា​ហេតុ​នាំ​ឱ្យ​ពួក​គេ​​បែក​គ្នា​​ ប៉ុន្តែ​ពួក​គេ​នឹង​នៅ​តែ​ធ្វើ​ជា​មិត្តនឹង​​គ្នា​។

“ថ្មីៗ​នេះ អ្នក​ទាំង​ពីរ​បាន​បែក​គ្នាហើយ​ ប៉ុន្តែ​ពួក​គេ​នឹង​នៅ​តែ​រក្សា​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុង​នាម​ជា​សិស្ស​ប្អូន និង​សិស្ស​​ច្បង​ក្នុង​សិល្បៈ​វិញ និង​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​​។ ” 

— ប្រភព​ពី​អ្នក​ក្នុង​សិល្បៈ​

ទាំង​ផលិតកម្ម JYP Entertainment និង​ King Kong by Starship ក៏បាន​បញ្ជាក់​ប្រាប់​ថា​អ្នក​ទាំងពីរ​ពិត​ជា​បែក​គ្នា​មែន​។

“ដោយ​ព្រោះ​តែ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន អ្នក​ទាំង​ពីរ​ក៏បែក​គ្នា​ទៅ​” 

— ផលិតកម្ម JYP Entertainment

“ជា​រឿង​ពិត ថ្មីៗ​នេះ ​ Suzy និង​ Lee Dong Wook បាន​បែក​គ្នា​មែន​។ ពួក​គេ​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុង​នាម​ជា​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​ក្នុង​សិល្បៈ​” 

— ផលិតកម្ម King Kong

បច្ចុប្បន្ន Lee Dong Wook កំពុង​ថត​រឿង Life របស់​ស្ថានីយ​ទូរទស្សន៍ JTBC ជាមួយ​នឹង​ Jo Seung Woo ខណៈ​ Suzy កំពុង​ត្រៀម​ខ្លួន​ថត​រឿង​ដ៏ល្បី​ដែល​មាន​ចំណង​ជើងថា Vagabond  របស់​ទូរទស្សន៍ SBS ជា​មួយ​នឹង​ Lee Seung Gi៕

ប្រភព៖ koreaboo, allkpop, soompi

(Number Of Views: 222 times)