Julien Kang និង Seulgi សមាជិក​ក្រុម​​ Red Velvet កំពុង​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​មួយ​ក្រោយ​ពី​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Law of The Jungle…ជាមួយ​គ្នា​ ប៉ុន្តែ​ឥឡូវ  Julien Kang បាន​ចេញ​មុខ​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ា​ម​ទាំង​នេះ​ដោយ​ផ្ទាល់​ហើយ។

ពេល​ដែលតារា​ចម្រៀង​ប៉ុន្មាន​រូប​ដែល​បាន​ចូល​រួម​ក្នុង​រដូវ​ចុង​ក្រោយ​បង្អស់​នៃ​កម្មវិធី​នេះ​បាន​ជួបគ្នា​ដើម្បី​មើល​វគ្គ​ទីមួយ​ជាមួយ​គ្នា​ រូបថត​ប៉ុន្មាន​សន្លឹក​របស់​ Julien Kang និង Seulgi ដែល​អង្គុយ​នៅ​ក្បែរ​គ្នា​បាន​ទាក់​ទាញ​ភ្នែក​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​។

យោង​តាម​សម្តី​របស់​អ្នក​គាំទ្រ​ជា​ច្រើន​ឱ្យ​ដឹង​ថា Seulgi បាន​កំពុង​ទោ​រទន់​ទៅ​ Julien Kang ហើយ​មើល​ទៅ​អ្នក​ទាំង​ពី​ដូច​ជា​ចុះ​សម្រុង​នឹង​គ្នា​ណាស់ក្នុង​សកម្ម​ភាព​​ក្រោយ​ឆាក​​ទាំង​នេះ​ដែល​ជា​តម្រុយ​ឱ្យ​គេ​សង្ស័យ​ថា​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពី​រ​ប្រាក​ដ​ជា​មាន​អ្វី​ស៊ី​ជម្រៅ​ខុស​ពីធម្មតា​ហើយ​។​

តាំង​ពី​ពេល​នោះ​មក រូប​ភាព​​ទាំង​នេះ​រួម​ទាំង​រូបភាព​ជិត​ស្និទ្ធ​ប៉ុន្មាន​សន្លឹក​ទៀត​ត្រូវ​បាន​លុប​ចោល​ទាំង​អស់​ដោយ​នេះ​ធ្វើ​ឱ្យ​គេ​កាន់​តែ​សង្ស័យ​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​។​

ចាប់​តាំង​ពី​រូប​ភាព​ទាំង​នេះ​បាន​បង្ហោះ​ជា​សាធារណៈ​ អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​នៅ​កូរ៉េ​បាន​ស្វែង​រក​តម្រុយ​ក្នុង​ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​របស់​ពួក​គេ​ក្នុង​កម្មវិធី Law of The Jungle ដើម្បី​បញ្ជាក់​ថា​ពួកគេ​ពិត​ជា​ស្រឡាញ់​គ្នា​មែន​។

 

 

ទោះ​បី​ជា​អ្នកគាំទ្រ​នៅ​អន្តរ​ជាតិជា​ច្រើន​ជឿ​ថា​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​មិន​ពិត​ អ្នក​ខ្លះ​ក៏ជឿ​ថា​ក៏អាច​មាន​រឿង​ខ្លះ​ពិត​ដែរ​។ តាំង​​ពី​រូបភាព​ទាំង​នេះ​បាន​បង្ហោះ​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សួរ​នាំ​ Julien ឥត​ឈប់​ឈរ​ពី​ពាក្យ​ចចាម​អារ៉ាម​ទំនាក់​ទំនង​ស្នេហ៍​នេះ​។ ទីបំផុត Julien បាន​ឆ្លើយតប​ថា​ “ខ្ញុំ​ចាត់​ទុក​នាង​​ដូច​ជា​ប្អូនស្រី​របស់​ខ្ញុំ​អញ្ចឹង​”។​

ដោយ​មាន​ភាព​ខុស​ប្លែក​គ្នា​ដូច​មេឃ​ និង​ដី​ និង​គម្លាត​អាយុ​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ ជា​ហេតុ​នាំ​ឱ្យ​យើងក៏​ទទួល​ស្គាល់​ថា​តារា​ប្រុស​រូប​នេះ​ពិត​ជា​ចាត់​ទុក​នាង​ដូច​ជា​ប្អូន​ស្រី​មែន​!

ប្រភព៖ koreabooallkpop

(Number Of Views: 563 times)