ដឹងហើយ បទ ‘Shot Thru The Heart’ របស់ក្រុម TWICE និពន្ធដោយសមាជិកសញ្ចាតិជប៉ុន ៣ នាក់
ទីបំផុត បទចម្រៀងទាំងអស់របស់ក្រុមចម្រៀងស្រី TWICE សម្រាប់អាល់ប៊ុមពិសេសទី២ របស់ពួកគេដែលមានចំណងជើងថា ‘Summer Nights’ ត្រូវបានសរសេរចប់ទាំងស្រុងហើយ។ គម្រោងចុងក្រោយនៃបញ្ជីឈ្មោះចម្រៀងវិលវិញរបស់ក្រុម TWICE គឺជាការបង្ហាញឈ្មោះអ្នកនិពន្ធបទចម្រៀងលេខ ៣ ដែលមានចំណងជើងថា “Shot Thru The Heart” ដែលមិនត្រូវបានប្រាប់ឱ្យស្គាល់មកទល់ថ្ងៃនេះ។ ប៉ុន្តែ ឥឡូវការរង់ចាំចប់ហើយ! តើប្រិយមិត្តបានទាយត្រូវទេអ្នកណាទៅជាអ្នកសរសេរបទ “Shot Thru The Heart”?
ចម្លើយគឺជាគ្មានអ្នកណាក្រៅពីសមាជិកសញ្ជាតិជប៉ុនបីនាក់រួមមាន Sana, Mina និង Momo នោះឡើយ។ ក្រៅពីបទ “Shot Thru The Heart” ដែលសរសេរដោយសមាជិកសញ្ចាតិជប៉ុនទាំងនេះ អ្នកគាំទ្រទាំងអស់ក៏អាចស្តាប់បទចម្រៀងថ្មីបីបទទៀតដែលស្ថិតក្នុងអាល់ប៊ុមថ្មីរបស់ស្រីស្រស់ទាំងនេះដូចជាចម្រៀងក្របមុខបទ “Dance The Night Away” បទ “Chillax” និងបទ “Shot Thru The Heart”។ អាល់ប៊ុមទាំងស្រុងនឹងចេញនៅថ្ងៃទី៩ ខែកក្កដា វេលាម៉ោង ៦ ល្ងាចម៉ោងនៅកូរ៉េ៕
ប្រភព៖ allkpop