Nam Joo Hyuk ប្រាប់ថានឹងសម្តែងជាតួឯកក្នុងភាពយន្តភាគរឿង ‘A First Love for a First Time’
Nam Joo Hyuk នឹងត្រឡប់មកបំពេញចំណីចក្ខុប្រិយមិត្តវិញតាមភាពពយន្តភាគមួយនាពេលឆាប់ៗខាងមុខនេះ។ កាលពីថ្ងៃទី២៨ ខែមិថុនា គេហទំព័រសារព័ត៌មាន TV REPORT បានចេញផ្សាយថា Nam Joo Hyuk បានប្រាប់ថានឹងសម្តែងជាតួឯកក្នុងភាពយន្តភាគចាក់បញ្ចាំងនាពេលខាងមុខដែលមានចំណងជើងថា ‘A First Love for a First Time’។
គាត់នឹងសម្តែងជាតួអង្គក្មេងប្រុសម្នាក់ដែលហាក់ដូចជាមានជីវិតល្អឥតខ្ចោះមួយ ប៉ុន្តែកំពុងលាក់បាំងពីការឈឺចាប់ដ៏ខ្លោចផ្សាមួយពីមនុស្សគ្រប់គ្នា។ ភាពយន្តរឿង ‘A First Love for a First Time’ ត្រូវបានផលិតដោយ Oh Jinsuk ដែលបានដឹកនាំរឿងភាគល្បីៗដែលមានចំណងជើងថា Yongpal’ និង ‘My Sassy Girl៕
ប្រភព៖ ilovekstars
(Number Of Views: 540 times)