Kim Hyun Joong នឹង​វិល​មក​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ យោង​តាម​អត្ថបទ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ TV REPORT កាល​ពីថ្ងៃទី២៦ ខែមិថុនា ឱ្យ​ដឹង​ថាតារា​សម្តែង​  Kim Hyunjoong នឹង​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​ក្នុង​ភាព​យន្ត​ភាគ​នា​ពេល​ខាង​មុខ​ដែល​មាន​ចំណង​ជើងថា When the Time Stop។

ការ​បង្ហាញ​ខ្លួន​ក្នុង​ភាព​យន្ត​លើក​នេះ​ជា​ការ​វិល​ចូល​សិល្បៈ​សម្តែង​វិញ​លើក​ដំបូង​បន្ទាប់​ពី​តារា​រូប​នេះ​បាន​សម្តែង​ក្នុង​រឿង Inspiring Generation ដែល​បាន​ចាក់​បញ្ចាំង​កាល​ពីឆ្នាំ​២០១៤​ និង​បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​មិន​ពិត​ពី​រឿង​បំពាន​ផ្លូវ​ភេទ​លើ​មិត្ត​ស្រី​របស់​គាត់​។​ ការ​ថត​រឿង​ថ្មី​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែកក្កដា និង​ត្រូវ​គ្រោង​​ចាក់​បញ្ចាំង​នៅ​ខែតុលា​។ ភាព​យន្ត​នេះ​នឹង​មាន​ ១២ ភាគ​។ ប្រិយ​មិត្ត​រំភើប​នឹង​ដំណឹង​វិល​ចូល​មក​សម្តែង​ក្នុង​ភាព​យន្ត​វិញ​របស់​តារា​សម្តែង​កូរ៉េ​រូប​នេះ​ដែរ​ទេ​?

ប្រភព៖ ilovekstars

(Number Of Views: 1,130 times)