បន្ទាប់​ពីការ​ប្រកាស​ដំណឹង​កុង​ត្រា​របស់​ក្រុម B1A4 នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា នេះ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ Jinyoung និង Baro នឹង​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​នេះ​ដោយ​សម្រេច​មិន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិត​កម្ម​នេះ​បន្ត​ទៀត​ទេ​។

ក្រោយ​ពី​មាន​ការ​ពិភាក្សា​គ្នា​រវាងសមាជិក​ពីរ​រូប​នេះ និង​ផលិត​កម្ម​ខាង​លើ​ជា​បន្ត​បន្ទាប់​រួច​មក Jinyoung និង Baro បាន​សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​នេះ​ទៀត​ទេ​។

សារ​ព័ត៌មាន​​ផ្លូវ​ការ​មួយ​​បាន​ប្រាប់​សារ​ព័ត៌មាន​ Yonhap News បន្ថែម​ពី​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផលិតកម្ម WM របស់​ពួកគេ​៖

“ថ្មីៗ​នេះ សមាជិ​​ក​ទាំង​អស់​បាន​ជួប​​​ពិភាក្សា​ជាមួយ​នឹង​ផលិតកម្ម​ចាស់​នេះ​លើក​ចុង​ក្រោយ​មុន​ពេល​កុង​ត្រា​របស់​ពួកគេ​ផុត​កំណត់​។ Jinyoung និង Baro បាន​សម្រេច​ចិត្ត​ថា​ពួក​គេ​នឹង​មិន​បន្ត​កុង​ត្រា​ទៀត​ទេ​។ ផលិតកម្ម WM បាន​គោរ​ព​ចំពោះ​ការ​សម្រេច​ចិត្ត​ និង​គំនិត​របស់​ពួក​គេ​សម្រាប់​ថ្ងៃ​អនាគត​។ ផលិតកម្ម​ថ្មី​ផ្សេ​ងៗ​ក៏​បាន​ទំនាក់​ទំនង​​សមាជិក​ប៉ុន្មាន​រូប​ដែល​ចាក​ចេញ​ពី​ផលិតកម្ម​ចាស់​នេះ​ហើយ​ដែរ​” 

ប្រភព៖ koreaboo

(Number Of Views: 436 times)