វិទ្យាស្ថាន​ The Korean Business Research Institute បាន​បង្ហាញ​ចំណាត់​ថ្នាក់​តារា​ភាព​យន្តដែល​​ល្បី​ជាង​គេ​ក្នុង​ខែនេះ​។ ចំណាត់​ថ្នាក់​ទាំង​នេះ​បាន​មក​តាម​រយៈ​ការ​វិភាគ​ទៅ​លើ​យោបល់​របស់​សាធារណ​ជន​ ការ​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន​ និង​សន្ទស្សន៍​​ការ​យល់​ដឹង​របស់​​សហ​គម​ន៍​ពី​​តារាស​ម្តែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ទាំង ៥០ រូប​​ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​លម្អិត​​ដែល​ប្រមូល​បាន​ពី​ថ្ងៃទី២៨ ខែឧសភា ដល់​ថ្ងៃទី២៩ ខែមិថុនា។ Kim Da Mi បានលេច​មុខ​ដំបូង​ក្នុង​តារាង​នេះ​ដោយ​បាន​​ជាប់​ចំណាត់​ថ្នាក់លេខ ១ សម្រាប់​ខែមិថុនា​។

តារា​សម្តែង​ស្រី​ទើប​រះ​ថ្មី​ដែល​កំពុង​សម្តែង​ក្នុង​ភាព​យន្ត​ទើប​ចេញ​ថ្មី​ដែល​មាន​ចំណង​ជើងថា “The Witch” ទទួល​បាន​ 4,485,075 ពិន្ទុ​ក្នុង​តារាង​តារា​ភាពយន្ត​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​នេះ​។ មូល​ហេតុ​ដែល​នាំ​ឱ្យ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​បាន​ពិន្ទុ​ច្រើន​ជាង​គេ​សម្រាប់​ខែ​នេះ​ដោយ​ព្រោះ​តែ​ឃ្លា​សំខាន់ៗ​ទាំង​នេះ​ដូច​ជា មាន​ភាព​រឹង​មាំ​ ស្រស់​ស្រាយ​ និងមាន​​មនុស្ស​ជា​ច្រើន​រំជើប​​រំជួល​ចង់​ឃើញ​នាង​។​ តារា​សម្តែង​ស្រី Kim Tae Ri បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ចំណាត់​ថ្នាក់​ខែ​នេះ​ដោយ​ទទួល​បាន​  4,258,941 ពិន្ទុ​ ដោយ​កើន​ពិន្ទុ 42.95 ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ពិន្ទុ​របស់​នា​ង​ក្នុង​ខែមេសា​។​ Kim Sung Ryung ជា​បុគ្គ​ល​ចំណូល​ថ្មី​ដែល​លេច​មុខ​ដំបូង​ក្នុងតារាង​​ចំណាត់​ថ្នាក់​នេះ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​​​លេខ ៣​ ដោយ​​ទទួល​បាន 4,047,457 ពិន្ទុ​ សម្រាប់​ខែមិថុនា​ នេះ​៕

  1. Kim Da Mi
  2. Kim Tae Ri
  3. Kim Sung Ryung
  4. Ryu Jun Yeol
  5. Kwon Sang Woo
  6. Jo Min Soo
  7. Lee Byung Hun
  8. Sung Dong Il
  9. Han Hyo Joo
  10. Kang Dong Won
  11. Lee Jung Hyun
  12. Jo Jin Woong
  13. Son Ye Jin
  14. Gong Yoo
  15. Jang Dong Gun
  16. Choi Woo Shik
  17. Kim Hae Sook
  18. Park Hee Soon
  19. Kim Hee Ae
  20. Park Sung Woong
  21. Song Ji Hyo
  22. Jung Joon Ho
  23. Lee Yong Nyeo
  24. Kim Hwan Hee
  25. Jung Woo
  26. Ha Jung Woo
  27. Cha Tae Hyun
  28. Lee Jong Suk
  29. Kim Soo Hyun
  30. Lee Kwang Soo

ប្រភព៖ soompi

(Number Of Views: 541 times)