ក្រុម​ចម្រៀង BTS ត្រូវ​បាន​ទស្សនា​វដ្តី​ TIME ដាក់​ងារ​ឱ្យ​ជា​បុគ្គល​មាន​សក្តានុពល​បំផុត​លើ​អ៊ីន​ធឺណេត​។ កាល​ពីថ្ងៃទី២៨ ខែមិថុនា ទស្សនា​វដ្តី TIME បាន​ចេញ​តារាង​ឈ្មោះបុគ្គល​មាន​សក្តានុពល​បំផុត​លើ​អ៊ីន​ធឺណេតទាំង​ ២៥ ដោយ​​មិន​ទាន់​ចាត់​ចំណាត់​ថ្នាក់​នៅ​ឡើយ​ដែល​ត្រូវ​បាន​ចង​ក្រង​ដោយ​ធ្វើ​ការ​សង្កេត​មើល​ឥទ្ធិពល​ក្នុង​ពិភព​លោក​របស់​ពួក​គេ​ក្នុង​បណ្តាញ​សង្គម​ និង​សមត្ថភាព​ទាំង​ស្រុង​របស់​ពួក​គេ​ដែល​ធ្វើ​ឱ្យ​កក្រើក​អស់​សារ​ព័ត៌មាន​។

ក្រុម​ចម្រៀង​កូរ៉េ​ដ៏ល្បី​នេះ​បាន​លេច​មុខ​ក្នុង​តារាង​នេះ​ដែរ​ដោយ​សារ​ការ​ជោគ​ជ័យ​ដ៏អស្ចារ្យ​របស់​ពួក​គេ​ជាមួយ​នឹង​អាល់​ប៊ុម​ចេញ​ក្រោយ​បង្អស់​ដែល​មាន​ចំណង​ជើង​ថា ‘Love Yourself: Tear’ និង​ហ្វូង​អ្នក​គាំទ្រ​ដ៏មាន​ឥទ្ធិពល​របស់​ពួក​គេ​ដែល​បានស្ម័គ្រ​ចិត្ត​ទាំង​ចិត្ត​ឆេះ​ឆួល​​ប្រើ​អ្វី​ទាង​អស់​ដែល​ទាក់​ទង​នឹង​ក្រុម​ចម្រៀង​នេះ​ចាប់​តាំង​ពី​ការ​បង្ហោះ​សារ​ដល់​ការ​បង្កើត​វីដេអូ​ផ្សេងៗ​។

បុគ្គល​មាន​ឥទ្ធិពល​ដទៃ​ទៀត​ក៏មាន​វត្ត​មាន​ក្នុង​តារាង​នេះ​ដែរ​ដូច​ជា​ប្រធានា​ធិបតី​របស់​សហ​រដ្ឋ​អាមេរិក​លោក​ Donald Trump, Rihanna និង​ Kanye West។

ប្រិយ​មិត្ត​មើល​តារាង​ពេញ​ដោយ​ចុច​លើ​អក្សរ​ពណ៌ខៀវ​នៅ​ខាង​ស្តាំ​ តារាង​ពេញ​ !

ប្រភព៖ allkpop

(Number Of Views: 1,227 times)