ហាក់​បី​ដូច​ជា​​ថ្ងៃ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​របស់ Wooyoung  ក្រុម 2PM អាច​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ថ្ងៃ​ផ្សេង​។ គាត់​ជា​សមាជិក​ទី៣ នៃ​ក្រុម​ចម្រៀង​នេះ​នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​បន្ទាប់​ពី Taecyeon និង​ Jun.K. ដែល​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​ថ្ងៃទី២៩ ខែ​មិថុនា ផលិតកម្ម​ JYP Entertainment បាន​ប្រាប់​សារ​ព័ត៌មានជា​ច្រើន​ដូច្នេះ “Wooyoung នឹង​ចូល​បំពេញ​កាតព្វកិច្ច​​យោធា​នៅ​ថ្ងៃទី៩ ខែកក្កដា។

ទោះ​ជា​យ៉ាង​ណា គាត់​ចង់​ចូល​បំពេញ​​នាទី​ជា​កង​ទ័ពម្នាក់​ដោយ​ពុំ​មែន​ធ្វើ​ពិធី​អ្វី​អធិកអធិម​ទេ​ ដូច្នេ យើង​បាន​សម្រេច​មិន​បង្ហើប​ពី​ពេល ឬ​កន្លែង​គាត់​ត្រូវ​ទៅ​បំពេញ​កាតព្វ​កិច្ច​យោធា​ឡើយ​។ កាល​ពី​ដើម​ខែ​នេះ Wooyoung ប្រាប់​បាន​អ្នកគាំទ្រ​ជា​ច្រើន​ថា​ខ្ញុំ​ជឿ​ថា​នេះ​ជា​កម្មវិធី​ចុង​ក្រោយ​របស់​ខ្ញុំ​មុន​ពេល​ចូល​បំពេញ​កាតព្វ​កិច្ចយោធា​។ សូម​ជូនពរ​ឱ្យ​ Wooyoung ជួប​តែ​រឿង​ល្អ​អំឡុង​ពេល​បំពេញ​នាទី​ជា​កង​ទ័ព​ម្នាក់​!

ប្រភព៖ allkpopsoompi

(Number Of Views: 244 times)