អ្នកប្រើអ៊ីនធឺណេតបោះឆ្នោតជ្រើសរើសតារាចម្រៀងដែលផ្លាស់ប្តូររូបរាងស្អាតជាងគេតាំងពីបង្ហាញខ្លួនក្នុងសិល្បៈដំបូង
អ្នកប្រើប្រាស់អ៊ីនធឺណេតជាច្រើនបានធ្វើការបោះឆ្នោតជ្រើសរើសតារាចម្រៀងដែលធំដឹងក្តីជាងគេចាប់តាំងពីពួកគេបានលេចមុខក្នុងសិល្បៈដំបូង! ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ការស្ទង់មតិដ៏រីករាយមួយឈ្មោះ ‘តារាចម្រៀងដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានមោទនភាពនឹងការផ្លាស់ប្តូររូបរាងដ៏អស្ចារ្យ’ ត្រូវបានធ្វើឡើងក្នុងកម្មវិធីតាមទូរសព្ទដៃដែលមានឈ្មោះថា ‘IDOLCHAMP’។
ចំណាត់ថ្នាក់លេខ ៤ បានទៅ Samuel Kim ដោយទទួលបានសម្លេង 5.61%។ មុនការផ្សព្វផ្សាយចម្រៀងទោល និងការចូលរួមក្នុងកម្មវិធី ‘Produce 101’ របស់គាត់ Samuel ត្រូវបានគេស្គាល់ថាជាតារាចម្រៀងរ៉ែបវ័យក្មេងដ៏សង្ហាម្នាក់ក្នុងក្រុម 1PUNCH។
ចំណាត់ថ្នាក់លេខ ៣ បានទៅ Taemin សមាជិកក្រុមចម្រៀង SHINee ដោយទទួលបានសម្លេង 8.46% ។ តារាចម្រៀងរូបនេះបានលេចមុខក្នុងសិល្បៈដំបូងតាំងពីអាយុ ១៦ ឆ្នាំ និងបានធំពេញវ័យក្លាយជាបុរសវ័យក្មេងដ៏សង្ហាម្នាក់បានទាំងសម្រស់ និងទេពកោសល្យ។
ចំណាត់ថ្នាក់លេខ ២ បានទៅ Jungkook សមាជិកក្រុម BTS ដោយទទួលបានសម្លេង 36.05% នៃសម្លេងសុរប។ Jungkook ក៏បានបង្ហាញខ្លួនក្នុងសិល្បៈដំបូងនៅអាយុ ១៥ ឆ្នាំ។ ពិតណាស់ កូនពៅមាសរបស់យើងបានផ្លាស់ប្តូររូបរាងពីក្មេងដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ទៅជាកំលោះដ៏សិចស៊ីម្នាក់។
ក្នុងចំណោមបេក្ខភាពខាងលើនេះ Ren សមាជិកក្រុម NU’EST’ ទទួលបានចំណាត់ថ្នាក់លេខ ១ ដោយទទួលបានសម្លេង 39.06% នៃសម្លេងសរុប។ Ren ក៏ត្រូវបានគេស្គាល់ថាជាកំលោះមានមុខដូចនារីយ៉ាងស្រស់ស្អាតតាំងពីគាត់បានបង្ហាញខ្លួនក្នុងសិល្បៈដំបូង។ ដោយមានគំនិតដូច្នេះ អ្នកប្រាស់អ៊ីនធឺណេតជាច្រើនភ្ញាក់ផ្អើលនឹងការផ្លាស់ប្តូររូបរាងរបស់គាត់ក្លាយទៅជាកំលោះដែលមានបុគ្គលិកលក្ខណៈសមជាបុរសដែលអាចឃើញក្នុងការផ្សព្វផ្សាយអាល់ប៊ុម NU’EST W’ ក្រោយបង្អស់។
ចុះប្រិយមិត្តវិញគិតថាតារាចម្រៀងរូបណាដែលផ្លាស់ប្តូររូបរាងអស្ចារ្យជាងគេតាំងពីពួកគេបង្ហាញខ្លួនក្នុងសិល្បៈដំបូង?
ប្រភព៖ allkpop