គេ​បាន​ប្រាប់​ថា​ក្រុម​ចម្រៀង​ស្រី Black Pink នឹង​ធ្វើ​ការ​ផ្សាយ​​ចម្រៀង​ពីរ​បទ​។ ស្រី​ស្រស់​ទាំង​នេះ​នឹង​បង្ហាញ​បទ “DDU-DU DDU-DU” និង​បទ​ “Forever Young” លើក​ដំបូង​តាម​រយៈ​កម្មវិធី ‘Show! Music Core’ នៅ​ថ្ងៃទី១៦ ខែមិថុនា ក្នុង​សប្តាហ៍​នេះ​។ ពួក​គេ​នឹង​ច្រៀង​រាំ​បទ​ចម្រៀង​ទាំង​ពីរ​ដដែល​នេះ​ក្នុង​កម្មវិធី ‘Inkigayo’ ផង​ដែរ​បន្ទាប់​ពី​ពួក​គេ​​បង្ហាញ​ខ្លួន​ច្រៀង​រាំ​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយ​​ទូរទស្សន៍ SBS​នៅ​ថ្ងៃទី១៧ ខែមិថុនា ។

យោង​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថាក្រោយ​ពី​អ្នក​គាំទ្រ​ជា​ច្រើន​អាច​ឮ​បទ​ “Forever Young” តាម​រយៈ​រូប​ភាព​មាន​ចលនា​មួយ​ចំនួន​របស់​ស្រីស្រស់​ Rose និង​ Jisoo ប្រតិ​កម្ម​របស់​ពួក​គេ​បង្ហាញ​​ពី​ចំណុច​វិជ្ជ​មាន​ដោយ​ហេតុ​នេះ​ផលិត​កម្ម​របស់​ពួក​គេ​បាន​សម្រេច​ចិត្ត​រៀប​ចំ​ឱ្យ​ពួក​គេ​ចេញ​ចម្រៀង​ពីរ​បទ​សម្រាប់​ការ​វិល​វិញ​លើក​នេះ​។

ស្រី​ស្រស់​ទាំង​នេះ​នឹង​វិល​វិញ​ជាមួយ​នឹង​អាល់​ប៊ុម​តូច​ទី១ របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា ‘Square Up’ នៅ​ថ្ងៃទី១៥ ខែមិថុនា ម៉ោង​ ៦ ល្ងាច​ម៉ោង​នៅ​កូរ៉េ​៕

 

ប្រភព៖ allkpop

(Number Of Views: 818 times)