យាយ​បង្កើត​ដែ​ល​ត្រូវ​ជា​ម្តាយ​របស់​ម្តាយ​ Jin សមាជិក​ក្រុម​ចម្រៀង BTS បាន​លាចាក​លោក​នេះ​កាល​ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨​។ Jin បាន​ទទួល​ការ​ហៅ​ទូរសព្ទ​ចូល​ពី​គ្រួសារ​របស់​គាត់​ប្រាប់​ពី​ដំណឹង​ចែក​ឋាន​​របស់​លោក​យាយ​គាត់​បន្ទាប់​​ពី​ការ​ថត​ចម្រៀង​របស់​ក្រុម BTS សម្រាប់​កម្មវិធី Inkigayo របស់​ស្ថានីយ​ទូរទស្សន៍ SBS ។

ក្រោយ​ឮដំណឹង​ដ៏ក្រៀម​ក្រំ​នេះ​ កំលោះ Jin បាន​ចាក​ចេញ​ពីទីកន្លែង​ប្រគំ​តន្ត្រី​​នេះ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​ជាមួយ​នឹង​គ្រួសារ​របស់​គាត់​។

ភ្នាក់​ងារ​របស់​គាត់​ផលិត​កម្ម Big Hit Entertainment បាន​ផ្តល់​ដំណឹង​ដ៏​សោយ​សោក​នេះ​តាម​រយៈ fan cafe ផ្លូវ​ការ​របស់​ក្រុម​ BTS។

បន្ទាប់​ពី​ការ​ថត​ត្រៀម​ទុក​មុន​សម្រាប់​កម្មវិធី Inkigayo គេ​បាន​ប្រាប់​ Jin ពី​ដំណឹង​ចែក​ឋានរបស់​យាយ​គាត់ ហើយ​គាត់​ត្រូវ​ចាក​ចេញ​ពី​កន្លែង​នេះ​យ៉ាង​ប្រញាប់​ប្រញាល់​។ ដោយ​ព្រោះ​រឿង​នេះ​ គាត់​បាន​សុំ​ការ​អធ្យាស្រ័យ​ពីសំណាក់​​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​គាត់​មិន​អាច​នៅ​ទី​នោះ​រហូត​បញ្ចប់​ការ​ផ្សាយ​។​

“យើង​សូម​ចូល​រួម​សម្តែង​នូវ​សមានទុក្ខ​នេះ​ដែរ​”។

ផលិត​កម្ម – Big Hit Entertainment

ប្រិយ​មិត្ត​ដែល​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​ សូម​ចូល​រួម​រំលែក​ទុក្ខ​កំលោះ Jin និង​គ្រួសារ​របស់​គាត់​ផង​!

ប្រភព៖ koreaboo

(Number Of Views: 1,067 times)