ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​មូ​ស្គូ​របស់​ក្រុម​ GOT7 មិន​ត្រឹម​តែ​ជា​កម្មវិធី​ប្រគំ​តន្ត្រី​លើក​ដំបូង​របស់​ក្រុម​ចម្រៀង​នេះ​ក្នុង​ប្រទេស​រូស្សុី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ក៏ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​ដែល​បាន​លើក​សំបុត្រ​ដាច់​អស់​នៅ​ទីនោះ​ផង​ដែរ​។

កម្មវិធី​ប្រគំ​តន្ត្រី​ដែល​គេ​ទន្ទឹង​រង់​ចាំ​ចង់​ទស្សនា​ច្រើន​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯពហុ​កីឡ​ដ្ឋាន​ Adrenaline Stadium ដែល​ស្ថិត​ក្នុង​ទីក្រុង​មូ​ស្គូ​។ កម្មវិធី​ប្រគំ​តន្ត្រី​ដែល​មាន​​​រយៈ​ពេល ៣ ម៉ោង​នេះ​នឹង​នៅ​ជាប់​ក្នុង​ដួង​ចិត្ត​របស់​អ្នក​គាំទ្រ​ក្រុម GOT7 ក្នុង​ប្រទេស​រូស្សុី​ជា​រៀង​រហូត​។

 

 

ការ​ប្រគំ​តន្ត្រី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភព​លោក​របស់​ក្រុម​ចម្រៀង GOT7 ដែល​មាន​ឈ្មោះ​ថា EYES ON YOU ដែល​បាន​ចាប់​ផ្តើម​តាំង​ពីថ្ងៃទី៤ ខែឧសភា ក្នុង​ទីក្រុង​សេអ៊ូល​ និង​បញ្ចប់​ក្នុង​ទីក្រុង​ហុង​កុង​នៅ​ថ្ងៃទី២៤ ខែសីហា​។ កន្លង​ទៅ ក្រុម GOT7 បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​យ៉ាង​កក្រើក​រួច​ហើយ​ក្នុង​ទីក្រុង​សេអ៊ូល​ បាង​កក​ Berlin និង​ទីក្រុង​ប៉ារីស​មុន​មក​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​មូ​ស្គូ​នេះ​។ កម្មវិធី​ប្រគំ​តន្ត្រី​បន្ទាប់​របស់​ពួក​គេ​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​តៃ​បិុក​នៅ​ថ្ងៃទី១៦ ខែមិថុនា​។

ពេល​ដែល​ក្រុម​ចម្រៀង GOT7 បាន​ប្រកាស​កាល​បរិ​ច្ឆេទ​ថ្ងៃ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​មូស្គូ​កាល​ពីខែកុម្ភៈ អ្នក​គាំទ្រ​ជា​ច្រើន​ក្នុង​ប្រទេស​រូស្សុី​របស់​ពួក​គេ​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​គេ​ដឹង​បាន​ដោយ​សារ​ពួក​គេ​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​សំបុត្រ​ដើម្បី​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​នេះ ។ ពហុ​កីឡដ្ឋាន​នៅ​រូស្សុី​អាច​ដាក់​មនុស្ស​បាន​ចំនួន ១ ម៉ឺន​នាក់​ ហើយ​កៅ​អី​អង្គុយ​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​នេះ​ត្រូវ​បាន​គេ​ទិញ​អស់​ទាំង​អស់​តែ​ម្តង​។

នៅ​ថ្ងៃ​ប្រគំ​តន្ត្រី​ អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ស្រែក​ហ៊ោ និង​បន្ទរ​ម្តង​ហើយ​ម្តង​ទៀត​ខណៈ​កំពុង​ទស្សនា​ក្រុម GOT7 នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន Adrenaline Stadium ដោយ​មាន​ទាំង​កាន់​ light sticks នៅ​ដៃផង​ដែរ​​។

 

 

ពេល​នោះ​ហាក់​ដូច​ជា​ពេល​ដែល​ពួក​​គេ​សប្បាយ​រីក​រាយ​បំផុត​ក្នុង​ជីវិត​ដោយ​ពួក​គេ​បាន​រាំ​ និង​ច្រៀង​តាម​បទ​ល្បីៗ​ដូច​ជា  “Hard Carry” និង​ “Skyway”។

 

 

អ្នក​គាំ​ទ្រ​ដ៏​មាន​សំណាង​ជា​ច្រើន​របស់​ក្រុម iGOT7 ទាំង​នេះ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ក្រុម​នេះ​នៅ​រូស្សុី​ដំបូង​គេ​ដែល​អាច​ឃើញ​ការ​សម្តែង​របស់​ក្រុម GOT7 នៅ​លើ​ទឹក​ដី​របស់​ពួក​គេ​ដោយ​ផ្ទាល់​។​

 

 

ដោយ​ហេតុ​នេះ ​គេ​បាន​លើក​ឡើង​ថា​ អ្នក​គាំទ្រ​ជនជាតិ​រូស្សុី​ជា​ច្រើន​ទាំង​នេះ​ប្រហែល​មិន​មែន​ជា​ហ្វូង​អ្នក​គាំទ្រ​ក្រោយ​គេ​ដែល​ចូល​រួម​ព្រឹត្តិការ​ប្រគំ​តន្ត្រី​របស់​ក្រុម GOT7 ឡើយ​។ ការ​ប្រគំ​តន្ត្រី​របស់​ក្រុម GOT7 នៅ​ទីក្រុង​មូស្គូ​បាន​ធ្វើ​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​ដោយ​នាំ​ឱ្យ​ឃ្លា #GOT7 ក្នុង​ទីក្រុង​មូស្គូ​ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​គណនី​ធ្វីត​ធឺ​បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ​។

ទស្សនា​វដ្តី​រូស្សុី​មួយ​ដែល​ចុះ​ផ្សាយ​ពីក្រុម GOT7 ក៏ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តូប​លក់​កាសែត​ជា​ច្រើន​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពីការ​ប្រគំ​តន្រ្តី​របស់​ក្រុម​នេះ​។

តោះ​ប្រិយ​មិត្ត​មើល​ផ្នែក​ខ្លះ​នៃ​ការ​ច្រៀង​រាំ​ដ៏អស្ចារ្យរបស់​ក្រុម GOT7 នៅ​ខាង​ក្រោម !

ប្រភព៖ koreaboo

(Number Of Views: 1,230 times)