អតី​ត​សមាជិក​ក្រុម​ចម្រៀង 2NE1 កញ្ញា Park Bom បាន​ប្រកាស​ប្រាប់​ថា​នាង​គ្រោង​នឹង​វិល​វិញ​ជាមួយ​នឹង​ចម្រៀង​ថ្មី​មួយ​បទ​។

នាង​បាន​បន្ថែម​ព័ត៌មាន​ក្នុង​គណនី​បណ្តាញ​សង្គម​អន​ឡាញ​មួយ​ចំនួន​របស់​នាង​ដោយ​បង្ហោះ​រូប​ថត​ថ្មី​មួយ​សន្លឹក​របស់​នាង​កាន់​ផ្កា​មួយ​បាច់​យ៉ាង​ស្រស់​ស្អាត​។

នាង​បាន​ទម្លាយ​ដំណឹង​ដ៏​សំខាន់​នេះ​នៅ​ត្រង់​ចំណង​ជើង​សារ​ដែល​នាង​បាន​ប្រាប់​ថា​នាង​នឹង​វិល​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី​មួយ​បទ​។

បទ​ចម្រៀង​ថ្មី​របស់ Park Bom នឹង​ជា​ការ​ចេញ​ចម្រៀង​ក្រោ​យ​បង្អស់​របស់​នាង​ចាប់​តាំង​ពីនាង​បាន​ចាក​ចេញ​ពី​ផលិតកម្ម YG Entertainment។ ​ចម្រៀង​ចុង​ក្រោយ​ដែល​​នាងបាន​ច្រៀង​​គឺ​ជា​បទ​ចុង​ក្រោយ​​របស់​ក្រុម​ចម្រៀង 2NE1 ដែល​មាន​ចំណង​ជើងថា​ “GOODBYE” ដែល​បាន​ចេញ​កាល​ពី​ជិត​ ១៧ ខែ​កន្លង​ទៅ​។

អ្នក​គាំទ្រ​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​លើក​ទឹក​ចិត្ត​ស្រី​ស្រស់​រូប​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ឮដំណឹង Park Bom​ វិល​វិញ​ជាមួយ​នឹង​ចម្រៀង​ថ្មី​មួយ​បទ​៕

ប្រភព៖ koreaboo

(Number Of Views: 259 times)